ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

គសមាគមអ្នកវាយតម្លៃអចលនវត្ថុកម្ពុជាថា៖ ការវិនិយោគដីឡូត៍ល្អជាងយកលុយទៅដាក់ធនាគារ

ភ្នំពេញ៖ លោក ម៉ាន់ ច័ន្ទឌី អនុប្រធានសមាគមអ្នកវាយ តម្លៃអចលនវត្ថុកម្ពុជា ថ្លែងក្នុងវេទិការស្តីពីស្ថានភាពវិស័យអចលនទ្រព្យបច្ចុប្បន្ន និងទៅថ្ងៃអនាគត នៅថ្ងៃទី១៩ខែ កញ្ញានេះ ឆ្នាំ២០១៩ ។

លោក ម៉ាន់ ច័ន្ទឌី បានឲ្យដឹងថា ការវិនិយោគដីឡូត៍ល្អជាង យកលុយទៅដាក់ធនាគារដើម្បីបាន ការប្រាក់ ។ ប៉ុន្តែវិស័យដីឡូត៍មិនត្រូឹមតែកម្ពុជាទេគឺនៅសាហ្គាតា ឬប្រទេសផ្សេងក៏មានការវិវត្តន៍ល្អដែរ ដូច្នេះសុំកុំមើលរំលង ហើយមុនទិញមើលឲ្យបានច្បាស់ជាងមុនសិន។

លោកបានលើកឡើងទៀតថា កន្លងទៅធ្លាប់មានលក់ដីខ្យល់ ដូចនេះ គួរប្រុងប្រយ័ត្នខ្ពស់ផងដែរ ហើយសុំលើកទឹកចិត្តវិនិយោគលើវិស័យដីធ្លីនេះ ដើម្បីបានផលចំណេញ។

លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃអចនវត្ថុកម្ពុជា បានឲ្យដឹងថា កម្ពុជាជាប្រទេសមួយដូចកូនក្រមុំ ធៀបនិងប្រទេសក្នុងតំបន់ ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែនបានធ្វើវិស័យអចនវត្ថុមានការរីកចម្រើនខេត្ត ៥ មាន កំពត កោះកុង ព្រះសីហនុ សៀមរាប និងបាត់ដំបង ហើយ១៥ឆ្នាំទៀត វិស័យនេះនៅតែបន្តរឹងមាំ ។

លោកបានបញ្ជាក់ថា ទីក្រុងភ្នំពេញ មានតំបន់ពាណិជ្ជ និងតំបន់ជាយក្រុងវិញ កំពុងអភិវឌ្ឍន៍ និងក្នុង ក្រុងវិញឱកាសចំណេញមានតិចជាងជាយក្រុង ហើយតំបន់លំនៅឋានភាគ ច្រើនរស់នៅតាមបុរីដែលមានតំម្លៃធូរថ្លៃ។

លោកបន្ថែមថា បើចង់ទិញអចលនទ្រព្យបានចំណេញរយ:ពេលវែងគួរមើលប្លង់មេរបស់រដ្ឋាភិបាលជាមុនសិន លើសពីនេះមើលតំបន់ដែលជាគោលដៅអភិវឌ្ឍន៍ជាមុនសិន។

អ្នកជំនាញខាងលើបានរំលឹកថា រយៈពេលប្រមាណ៦ឆ្នាំប្រទេសកម្ពុជាមានអគារខ្ពស់ៗច្រើន ហើយក្រុមហ៊ុនធំមកវិនិយោគតែងមានផលប៉ះពាល់ ប៉ុន្តែយើងត្រូវការពារហានិភ័យឲ្យបានផងដែរ ៕