ភ្នំពេញ៖ រយៈពេល ៧ខែ ឆ្នាំ២០១៩ ទំហំពាណិជ្ជកម្មនៃការនាំចេញ មានទឹកប្រាក់សរុបជាង ៨ ពាន់លានដុល្លារ បានកើនឡើងជាង ១៤% ខណៈការនាំចូលមានទំហំទឹកប្រាក់ប្រមាណជាង ១១ លានដុល្លារ កើនឡើងជិត ២២% ធៀបនឹងរយៈពេលដូចគ្នាទៅនឹងឆ្នាំ២០១៨។
អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានបង្ហាញឲ្យដឹងថា នៅក្នុងរយៈពេល ៧ខែ ឆ្នាំ២០១៩ នេះ តម្លៃនៃការនាំចេញពីកម្ពុជារួមមាន ផលិតផលសម្លៀកបំពាក់ ស្បែកជើង វាយនភ័ណ្ឌផ្សេងៗ គ្រឿងបង្គុំអេឡិចត្រូនិច គ្រឿងបង្គុំរថយន្ត កង់ ឈើមូល ឈើកែច្នៃ ក្តាបន្ទុះ អង្ករ ស្រូវ កៅស៊ូ បារី ខ្សែភ្លើង មាស និងផលិតផលផ្សេងៗទៀត ។មានទំហំទឹកប្រាក់ប្រមាណជាង ៨ ពាន់លានដុល្លាអាមេរិក ចំពោះផលិតផលនាំចេញច្រើនជាងគេមានៈ ផលិតផលសម្លៀកបំពាក់ ស្បែកជើង, វាយនភ័ណ្ឌផ្សេងៗ ។
ចំណែកធការនាំចូល មានទំហំទឹកប្រាក់ប្រមាណជាង ១១លានដុល្លារ កើនឡើងជិត ២២% ក្នុងនោះមាន ថ្នាំពេទ្យ បារី ភេសជ្ជៈ និងគ្រឿងស្រវឹង ។ ស្កសរ ប៊ីចេង ប្រេងឆា អាហារផ្សេងៗ។
បរិក្ខាសំណង់ អេឡិចត្រនិច វាយនភ័ណ្ឌ សម្លៀកបំពាក់ ទោចក្រយាន្ត គ្រឿងបន្លាស់យានយន្ត ប្រេងឥន្ធនៈ ជីកសិកម្ម និងផលិតផលផ្សេងៗទៀត។ ចំពោះផលិតផលនាំចូលខ្ពស់ជាងគេមាន ផលិតវាយនភ័ណ្ឌ សម្លៀកបំពាក់ និងទោចក្រយាន្ត ។
សូមបញ្ជាក់ថា ចពោះផលិតផលនាំចេញទៅកាន់ទីផ្សារសំខាន់ៗ ទៅកាន់ទីផ្សារអាស៊ានមាន អាមេរិក សហគមន៍អឺរ៉ុប ចក្រភពអង់គ្លេស ជប៉ុន និងប្រទេសផ្សេងៗទៀត ក្នុងនោះវិស័យវាយនភ័ណ្ឌកាត់ដេរ បាននាំមុខគេនៃការនាំចេញ ៕