នៅឆ្នាំ២០២០ខាងមុខបរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងមានកំណើនខ្ពស់លើសពីការរំពឹងទុក ដោយសារតែមានការវិនិយោគពង្រីកកំពង់ផែថ្មីស្របតាមការរីកចម្រើនសេដ្ឋកិច្ច។
លោក អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានមានប្រសាសន៍ថា ជាមោទនភាពយ៉ាងខ្លាំងរបស់ប្រទេសកម្ពុជា ដោយបរិមាណទំនិញឆ្លង កាត់បានកើនឡើង ខ្ពស់ក្នុងឆ្នាំ ២០១៨ ពោលគឺមានកំណើន ២២,០៨% ធៀបនឹងឆ្នាំ២០១៧ហើយចំណែកចំណូលអាជីវកម្មសរុបសម្រេចបានប្រមាណ៧២ លានដុល្លារអាមេរិក។
លោកបណ្ឌិតបានអះអាងទៀតថា« ផ្អែកលើកំណើនសេដ្ឋកិច្ចដ៏រឹងមាំ និងកំណើនបរិមាណទំនិញឆ្លងកាត់កំពង់ផែ កំពង់ផែស្វយ័តក្រុងព្រះសីហនុ នឹងរំពឹងថា បរិមាណកុងតឺន័រដែលបានឆ្លងកាត់កំពង់ផែនឹងកើនលើស ៧០០រយ ពាន់ ធីអ៊ីយូ (TEUs )នៅឆ្នាំ ២០២០ និងលើស ១ លាន ធីអ៊ីយូ(TEUs)»។
លោកទេសរដ្ឋមន្ត្រីបន្ថែមថា ថ្មីៗនេះ កំពង់ផែស្វយ័តក្រុងព្រះសីហនុក៏បានចូលរួមគាំទ្រដល់កិច្ចសម្រួលពាណិជ្ជកម្ម និងធុរកិច្ចនៅកម្ពុជាសំដៅជំរុញភាពប្រកួតប្រជែង និងបង្កើនល្បឿននៃការធ្វើពិពិធកម្មសេដ្ឋកិច្ចជាតិ ដើម្បីធា នាឱ្យបាននូវចីរភាពកំណើនសេដ្ឋកិច្ច ។
សម្រាប់ លោក លូ គឹមឈុន ប្រធានអគ្គនាយកកំពង់ផែស្វយ័តខេត្តព្រះសីហនុបានថ្លែងថា បរិមាណទំនិញដឹកជញ្ជូនឆ្លងកាត់តាមកំពង់ផែស្វយ័តខេត្តព្រះសីហនុគិតពីកាលពីឆ្នាំ២០១៧-ឆ្នាំ២០១៨ កន្លងទៅធៀបមានកំណើនចន្លោះ ១៨- ២០% ប្រចាំឆ្នាំ ហើយចំពោះចំនួនកុងទ័រន័រវិញកើន ១៨%ធៀបនិងកាលពីឆ្នាំមុន ដែលបង្ហាញពីការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានៅរយៈពេលចុងក្រោយនេះនិងគោលនយោ បាយល្អរបស់រាជរដ្ឋាភិបាលកម្ពុជា។
លោកអគ្គនាយកបានបន្តទៀតថា កាលពីឆ្នាំ២០១៨ កន្លងទៅចំណូលនៅកំពង់ផែស្វយ័តខេត្តព្រះសីហនុមានកំណើន ២២%ធៀបនិងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៧ កន្លងទៅហើយទាំងអស់នេះបានបង្ហាញអោយឃើញ ច្បាស់ពីកត្តាសុខសន្តិភាព កំណើនសេដ្ឋកិច្ចនិងស្ថេរភាពនយោបាយនៅកម្ពុជាធ្វើឲ្យមានទំនុកចិត្តពីអ្នកវិនិយោគ។
នៅឆ្នាំ ២០២៣ ដែលនាំឱ្យតម្រូវការអភិវឌ្ឍ និងសាងសង់កំពង់ផែត្រូវសម្រេចឱ្យបានទាន់ពេលវេលានិងប្រើប្រាស់យុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ដោយបញ្ចុះតម្លៃលើកដាក់ទំនិញ បញ្ចុះតម្លៃសេវាឡូជិស្ទិកពង្រឹងនូវប្រ សិទ្ធភាពគ្រប់គ្រង និងប្រតិបត្តិការកំពង់ផែនិងកតា្តផ្សេងៗទៀត ដើម្បីពង្រឹងការប្រកួតប្រជែងក្នុងតំបន់ និងសកលលោក។