ប្រព័ន្ធផ្សព្វផ្សាយ AP បានចុះផ្សាយថា មនុស្សចំនួន២០នាក់ បាត់បង់ជីវិត និងជាង៧០នាក់ផ្សេងទៀតបានរងរបួស កាលពីថ្ងៃអង្គារ ទី២៤ ខែកញ្ញានេះ ។ ក្នុងការផ្ទុះអំពើហិង្សាក្នុងក្បួនកុបកម្មនៅខេត្ត ប៉ាពូ ភាគខាងកើតនៃប្រទេសឥណ្ឌូនេស៊ី ។
សូមបញ្ជាក់ថា ក្បួនកុបកម្មរបស់ប្រជាកុបករ បានកើតឡើងមុនដំបូងនៅវិទ្យាល័យ Wamena ក្នុងខេត្តប៉ាពូ ដែលជាក្បួនកុបកម្មប្រឆាំងនឹងអ្នកគ្រួជនជាតិឥណ្ឌូនេស៊ីម្នាក់ ដែលបាននិយាយប្រដូចកូនសិស្សជនជាតិប៉ាពូទៅនឹងសត្វស្វា ។
ក្រោយពីអ្នកគ្រួជនជាតិឥណ្ឌូនេស៊ីប្រដូចកូនសិស្សជនជាតិប៉ាពូទៅនឹងសត្វស្វា ក្បួនកុបកម្មដ៏ហិង្សាបានកើតឡើង ដោយក្រុមកុបករខឹងសម្បាយ៉ាងខ្លាំងទៅនឹងពាក្យប្រដូចនេះថាជាការប្រមាថមើលងាយដល់ជនជាតិប៉ាពូ ៕