ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកបណ្ឌិត គីម ហ៊ាង ប្រាប់គន្លឹះសំខាន់ៗដល់អ្នករកសុីផ្តល់សេវាកម្មផ្នែកអចលនទ្រព្យនៅកម្ពុជា

លោកបណ្ឌិត គីម ហ៊ាង ប្រធាន KW Cambodia បានប្រាប់គន្លឹះសំខាន់ៗ ដល់អ្នករកសុីផ្តល់សេវាកម្មកអចលនទ្រព្យកម្ពជាក្នុងនោះលោកប្រាប់ចំណុចសំខាន់ចំនួន៤យ៉ាងទី១អ្នកលក់ចាប ហ៊ួយគឺសំដៅលើភ្នាក់ងារម្នាក់២នាក់ឬច្រើន ដែលអត់មានក្រុមហ៊ុនអត់ការិយាល័យពិតអត់មានអជ្ញបណ្ណ័ និងអត់មានរចនាសម្ពន្ធ័ការងារច្បាស់លាស់ ហើយអតិថិជនរបស់គាត់ជាអ្នកលក់និងអ្នកទិញភាគច្រើនគឺ ជាអ្នកគួកជេដូចគ្នា!ពួកគាត់ផ្តល់សេវាកម្មអាចដល់២៥ខេត្តក្រុង ហើយកំរិតជោគជ័យគឺក្រោម១ %! ។

លោកបណ្ឌិត បានពន្យល់ទៀតថា ចំណុចទៅ២ អ្នកលក់បាយស្រូប គឺសំ ដៅលើមនុស្ស២ឬច្រើនជាងបង្កើតជាក្រុមហ៊ុន១ដែលដាក់ឈ្មោះទាក់ទងអចលនទ្រព្យមានការិយាល័យ  តែមិនមានអាជ្ញាបណ្ណផ្នែកអចលនទ្រព្យពីក្រសួងសេដ្ឋកច្ច  និងហិរញ្ញវត្ថ  ហើយក៏មិនបានបង់ពន្ធ័ទេ ដោយកំរិតជោគជ័យគឺពី ២%ដល់ ៣%។

សម្រាប់ ចំណុចទី ៣ ថៅកែភោជនីយដ្ឋាន គឺសំដៅលើក្រុមហ៊ុនអចលនទ្រព្យស្របច្បាប់នៅកម្ពុជា    ដែលមានការិយាល័យបុគ្គ លិកអាជ្ញាបណ្ណ័ គ្រប់គ្រាន់បង់ពន្ធ ហើយពួកគាត់មានមោទនភាព ដែលបានបង្កើតឡើងដាក់ឈ្មោះខ្លួនឯងពេញចិត្ត បើទោះជានៅស្រុកខ្មែរមានតែ ១ ទីតាំង ហើយមានមនុស្សស្គាល់តិចក៏ ដោយ តែអាចធ្វើជាក្បាលមាន់ ហើយកំរិតជោគជ័យគឺ ពី៣% ដល់៥% ។

ចំពោះចំណុចទី៤ Amazon Cafe, Starbuck, Burger King, Total, Keller Williams = KWសុទ្ឋតែក្រុមហ៊ុនលំដាប់ពិភពលោកមានរាប់រយពាន់ទីតាំងលើពិភពលោកបុគ្គលិករាប់សែននាក់លក់បានរាប់រយពាន់លានដុល្លារប្រចាំហើយមានក្រុមR&D ចាំជួយម្ចាស់ទីតាំងតាមប្រទេសជានិច្ចម្ចាស់ទីតាំងនិមួយៗមិនមែនជាក្បាលមាន់ទេតែជាជើងដំរីដោយទៅដល់តបន់ ណានិងប្រទេសណាក៏មានគេស្គាល់និងជឿទុកចិត្តទីតាំងជាង ៩០% របស់Keller Williamsលើពិភពលោកសុទ្ឋតែចំណេញបន្ទាប់ពីឆ្នាំទី១។

សរុបជារួមឆាកជីវិតលោក បណ្ឌិត គីម ហ៊ាង បានឆ្លងកាត់ជាអ្នកចាបហ៊ួយកាលពីឆ្នាំ ២០០៥ ដល់២០០៧ជាអ្នកលក់បាយស្រូបពីឆ្នាំ២០០៧ដល់២០០៨ជាថៅកែភោជនីយដ្ឋានពីឆ្នាំ២០០ ៨ដល់២០១៧ហើយជា KW Cambodiaពីឆ្នាំ២០១៨ដល់ ២០៤៨។