ប្រព័ន្ធផ្សព្វផ្សាយ CNBC បានចុះផ្សាយថា លោក Gobind Singh Deo រដ្ឋមន្ត្រីទំនាក់ទំនងនិងផ្សព្វផ្សាយរបស់ប្រទេសម៉ាឡេស៊ី បានអោយដឹងថា ក្រុមអ្នកជំនាញរបស់ប្រទេសនេះ នឹងចាប់ផ្តើមសាកល្បងដំណើរការប្រព័ន្ធបច្ចេកវិទ្យាជំនាន់ទី៥ (5G) ក្រុមហ៊ុន Huawei របស់ប្រទេសចិននៅខែតុលាឆ្នាំ២០១៩នេះ ។
លោក Gobind Singh Deo ការសាកល្បងដំណើរការប្រព័ន្ធ 5G អាចនឹងចាប់ផ្តើមនៅថ្ងៃអង្គារទី០១ខែតុលា ឫយ៉ាងយូរនៅពាក់កណ្តាលខែតុលានេះ ដែលនឹងនាំអោយប្រទេសមួយនេះក្លាយជាប្រទេសនាំមុខគេនៅតំបន់អាស៊ី ដែលប្រើប្រាស់ប្រព័ន្ធ 5G។
កាលពីឆ្នាំ២០១៥កន្លងទៅក្រុមហ៊ុនHuawei Technology របស់ប្រទេសចិនបានចំណាយទឹកប្រាក់ប្រមាណជាង២៤ ពាន់លានដុល្លារអាមេរិកក្នុងការបង្កើតប្រព័ន្ធបច្ចេកវិទ្យាជំនាក់ទី៥ (5G) នេះឡើង ដែលនាំអោយចិនក្លាយជាប្រទេសឈាន មុខគេនៅលើពិភពលោកខាងប្រព័ន្ធបច្ចេកវិទ្យា ៕