ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឱម យ៉ិនទៀង ស្នើឲ្យស្ថាប័នសាធារណៈ និងវិស័យឯកជន ចូលរួមប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា

ភ្នំពេញ៖ លោក ទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានអំពាវនាវឲ្យស្ថាប័នសាធារណៈ និងវិស័យឯកជន ទាំងអស់ចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឲ្យកាន់តែមានប្រសិទ្ឋភាព។

លោកទេសរដ្ឋមន្ត្រី ឱម យ៉ិនទៀង បានថ្លែងបែបនេះក្នុងសិក្ខាសាលាស្តីពី ការកៀរគរការចូលរួមពីវិស័យធុរកិច្ចក្នុងការប្រយុទ្ធប្រឆាំងអំពើពុករលួយនៅកម្ពុជា ដែលបានរៀបចំកាលពីថ្ងៃទី០២ ខែតុលា ឆ្នាំ២០១៩ ។

លោកឱម យ៉ិនទៀង បានថ្លែងថា វិស័យឯកជន និងសា្ថប័នសាធារណៈ ត្រូវបង្កើនសកម្មភាពផ្សព្វផ្សាយ និងអប់រំ អំពីការប្រយុទ្ធប្រឆាំងនឹងអំពើពុករលួយឲ្យកាន់ តែខ្លាំងក្លាបន្ថែមទៀតនៅក្នុងស្ថាប័នរបស់ខ្លួន ដើម្បីសំដៅធ្វើយ៉ាងណាឲ្យបរិយាកាសធុរកិច្ចអំណោយផលប្រកបដោយចីរភាពក្នុងការជំរុញកំណើនសេដ្ឋកិច្ចរបស់កម្ពុជា។

សូមបញ្ជាក់ផងដែរថា បច្ចុបុបន្ន មានក្រុមហ៊ុនឯកជន មួយចំនួន បានចុះកិច្ចសហប្រតិបត្តិការ ជាមួយអង្គភាពប្រឆាំង អំពើពុករលួយ (ACU) ដើម្បីបង្ហាញពីភាពស្អាតស្អំក្នុងការធ្វើធុរកិច្ចនៅកម្ពុជា៕