សម្តេចតេជោ បានបញ្ជាក់បែបនេះក្នុងពិធីសំណេះសំណាលជាមួយសិស្សឆ្នើម ប្រឡងជាប់បាក់ឌុប ដែលទទួលបាននិទ្ទេស A ចំនួន ៤៤៣នាក់ នៅព្រឹកថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៩ នៅវិមានសន្តិភាព ។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា «នៅថ្ងៃអាទិត្យ ទី១៣ ខែតុលានេះ តា ត្រូវចេញទៅអឺរ៉ុប។ ថ្ងៃទី១៣-១៤ តុលា នៅឆេក។ ថ្ងៃទី១៥ នៅហុងគ្រី និងនៅថ្ងៃទី១៦-១៧ ខែតុលា នៅប៊ុលហ្គារី»។
សម្តេចតេជោ ហ៊ុន សែន បន្ថែមថា នៅថ្ងៃទី២៥តុលា សម្តេចត្រូវដឹកនាំកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ដើម្បីអនុម័តលើសេចក្តីព្រាងច្បាប់ ថវិកាជាតិ។ បន្ទាប់ពីកិច្ចប្រជុំនេះហើយ សម្តេចតេជោ នឹងចេញទៅប្រជុំកំពូលអាស៊ាន នៅប្រទេសថៃ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ទៀតថា ក្រោយពេលសម្តេច អញ្ជើញទស្សនកិច្ចនៅប្រទេសហុងហ្គារីរួចហើយ គឺប្រធានាធិបតី ហុងហ្គារី នឹងមកទស្សនកិច្ច នៅកម្ពុជា នាចុងខែតុលានេះផងដែរ៕