ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមេរិកពង្រីកការចុះបញ្ជីខ្មៅលើបុគ្គល និងក្រុមហ៊ុនចិន មុនកិច្ចចរចាចាប់ផ្តើម

ប្រព័ន្ធផ្សព្វផ្សាយ Channel NewsAsia បានចុះផ្សាយថា ប្រមុខដឹកនាំរដ្ឋាភិបាលរបស់សហរដ្ឋអាមេរិក បានពង្រីកការចុះបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មលើបុគ្គល និងក្រុមហ៊ុនមួយចំនួនបន្ថែមទៀតរបស់ប្រទេសចិន មុនពេលកិច្ចចរចាចាប់ផ្តើម ។

លោក Wilbur Ross រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក បានថ្លែងថា អាមេរិកបានសម្រេច កាលពីថ្ងៃចន្ទ ទី០៧ ខែតុលានេះ ក្នុងការចុះក្នុងបញ្ជីខ្មៅនូវមន្ត្រីការិយាល័យសន្តិសុខសាធារណៈចំនួន២០នាក់ និងក្រុមហ៊ុនចំនួន៨ក្រុមហ៊ុនផ្សេងទៀតរបស់ប្រទេសចិន ។

សូមបញ្ជាក់ជូនថា សេចក្តីសម្រេចក្នុងការពង្រីកការចុះបញ្ជីខ្មៅផ្នែកពាណិជ្ជកម្មលើបុគ្គល និងក្រុមហ៊ុនរបស់ប្រទេសចិន បានរុញច្រានឲ្យមានភាពតានតឹងកាន់តែខ្លាំង ខណៈដែលមន្ត្រីកម្រិតខ្ពស់របស់ប្រទេសចិន បានធ្វើដំណើរទៅកាន់សហរដ្ឋអាមេរិក ដើម្បីចាប់ផ្តើមកិច្ចចរចាផ្នែកពាណិជ្ជកម្មនៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩នេះ ៕