សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដូច្នេះក្នុងឱកាសអញ្ជើញជួបសំដែងការគួរសម និងពិភាក្សាការងារ ជាមួយគណៈប្រតិភូសមាគមត្រកូល ហ៊ុន នៃប្រទេសចិន នៅវិមានសន្តិភាពនាព្រឹកថ្ងៃអង្គារថ្ងៃទី៨ ខែតុលា ឆ្នាំ ២០១៩នេះ ។
សម្តេចតេជោបញ្ជាក់ថា «ដោយសារតែចិន និងកម្ពុជាយើងមានទំនាក់ទំនងល្អ មានកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយទៅហើយ»។
សម្ដេចតេជោ ក៏បានមានប្រសាសន៍ទាក់ទងនឹងយន្តការដែលកម្ពុជាកំពុងតែសហការនឹងចិនទៅលើ ចំនុចសំខាន់ៗ ដូចជានៅក្នុងអនុតំបន់ គឺកិច្ចសហប្រតិបត្តិការលើមេគង្គឡានឆាង ក្នុងអនុតំបន់មេគង្គអាស៊ានចិន និងកិច្ចប្រជុំអាស៊ីបូព៌ាជាដើម។
សម្តេចតេជោបញ្ជាក់ថា «យើងនៅមានសក្កដានុពលជាច្រើនក្នុងការធ្វើពាណិជ្ជកម្ម និងសេដ្ឋកិច្ច។ ដោយសារកន្លងមកនេះយើងមានរួចទៅហើយនូវតំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន និងចិនអាស៊ាន តំបន់សេដ្ឋកិច្ចសេរីរវាងអាស៊ាន ចិន ដែលយើងគួរតែមើលនៅសក្តានុពលដែលអាចនាំចេញផលិតផលកម្ពុជានាំចេញទៅកាន់ទីផ្សារចិន»។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុនសែន បានជំរុញឲ្យសហគ្រិនចិនមកវិនិយោគ មកបណ្ដាក់ទុននៅក្នុងប្រទេសកម្ពុជាហើយកុំមានការភ័យព្រួយចំពោះចំណុចណានៅប្រទេសកម្ពុជាឲ្យសោះ៕