ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ត្រូវបានហាមមិនឲ្យលក់នៅកូរ៉េខាងត្បូង

បារីអេឡិចត្រូនិក (e-cigarettes) និងទឹកថ្នាំជក់របស់ក្រុមហ៊ុនសហរដ្ឋអាមេរិក ត្រូវបានហាមលក់ដូរនៅលើទីផ្សាររបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែតុលានេះ ក្រោយពីក្រសួងសុខាភិបាលរបស់ប្រទេសនេះ បានរកឃើញសារធាតុម្យ៉ាងនៅក្នុងបារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិក ដែលធ្វើឲ្យគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ ។​នេះយោងតាមការចុះផ្សាយរបស់ Channel News Asia ។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូងបានព្រមានថា បារីអេឡិចត្រូនិករបស់ក្រុមហ៊ុនអាមេរិកឈ្មោះ Juul Labs Company អាចធ្វើឲ្យអ្នកជក់ញៀនខ្លាំង និងអាចបំផ្លាញសុខភាពរបស់អ្នកជក់ និងអាចសម្លាប់អ្នកជក់បារីនេះបាន ប្រសិនបើមិនឈប់ប្រើប្រាស់ ។

ក្រសួងសុខាភិបាលកូរ៉េខាងត្បូង ក៏បានព្រមានផងដែរដល់អ្នកជក់បារីអេឡិចត្រូនិក របស់ក្រុមហ៊ុន Juul Labs Company ដែលទិញបារីនេះរួចហើយ កុំជក់បន្តទៀត និងត្រូវបោះបង់ចោលជាបន្ទាន់ ៕