ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក សេង វណ្ណារិទ្ធ «ឈ្នះជ័យលាភីធំៗ៣ ក្នុងកម្មវិធីសហគ្រិនកម្ពុជាឆ្នើមប្រចាំ​​​ឆ្នាំ​​​២០១៩​​»

លោក សេង វណ្ណារិទ្ធ សមាជិក CEO Master Club និង​​​​​ជាអគ្គនាយកសាលាអន្តរជាតិ ចុងអ៊ីងបានទទួលជ័យលាភីរហូតដល់ទៅ៣ ក្នុងចំណោមជ័យលាភីចំនូន៥ គឺទី១ ជ័យលាភីមេដាយសហគ្រិនឆ្នើមទី២ ជ័យលាភី សហ គ្រិន ឆ្នើម និងទី៣ជ័យលាភីគណនេយ្យឆ្នើមហើយ​ការទទួលបាន​ជ័យលាភីនេះធ្វើ​ឡើងកាលពីរាត្រីថ្ងៃសៅរ៍ទី២៦ខែតុលាក្នុង​​កម្មវីធីរាត្រីសមោសរជួបជុំម្ចាស់អាជីវកម្មកម្ពុជានៅសណ្ឋា​​​គារសុខាភ្នំ​ពេញ​​ដែលរៀបចំឡើងដោយ CEO Master Club និង វិទ្យាស្ថានស៊ីអ៊ីអូ។

លោក សេង វណ្ណារិទ្ធ បាន​មានប្រសាសន៍ថា ​​២៦ តុលា ២០១៩ ជាមហាព្រឹត្តិការណ៍ក្នុងជីវិតជាសហគ្រិនរបស់ខ្ញុំ ព្រោះគ្រួសារ ចុងអ៊ីង​​ បានបង្កើតមហាសមិទ្ធផលមួយទៀតគឺ ជាប់ជ័យលា​ភី​ធំៗ​ចំ​នួន​៣ក្នុង ការប្រកួតប្រជែងចំ ណោមសហគ្រិនជាង១០០០នាក់ទូទាំងប្រទេសកម្ពុជា។

លោកបាន​ថ្លែងទៀត​​​​​​ថា«​​ក្រោយភាពជោគជ័យនេះគឺជាការមិនចុះចាញ់ទោះបីបរាជ័យ២លើកនិងជាពិសេ​ស​គឺការគាំទ្រយ៉ាងពេញទំហឹងរបស់គ្រួសារចុងអ៉ីងរួមមាន គណៈគ្រប់គ្រងនិងបុគ្គលិកគ្រប់ផ្នែក។ខ្ញុំពិតជារំភើបនិងមាន មោទនភាពណាស់ចំពោះអ្នកទាំងអស់គ្នា»។

សហគ្រិនវ័យ​ខាងលើ​បន្ថែមថា«ខ្ញុំសូមអរគុណយ៉ាងក្រៃលែងចំពោះការលះបង់តស៊ូប្រឹងប្រែងឆ្លងកាត់ព្យុះភ្លៀងរហូតចុងអ៊ីងមានថ្ងៃនេះ។ចង្កឹះមួយគេកាច់បាក់ប៉ុន្តែចង្កឹះមួយបាច់​គេ​កាច់​មិនបានឡើយ។”ដូច្នេះ យើងត្រូវរួមគ្នា បន្តដំណើរដ៏វែងឆ្ងាយនេះទៅមុខទៀតដើម្បីសម្រេចចក្ខុវិស័យរបស់យើងគឺអភិវឌ្ឍន៍ធនធា​ន​​​មនុស្សខ្លាំងដើម្បីកម្ពុជាយើងរឹតតែខ្លាំង»។

សាលាអន្តរជាតិចុងអ៊ីងផ្តល់ជូនសិស្សានុសិស្សនូវទី១ជំនាញភាសា(ចិន អង់គ្លេស ខ្មែរ)២ជំនាញព័ត៌មានវិទ្យាសម័យទំនើប(ICT)៣ជំនាញភាពជាអ្នកដឹកនាំហើយ​​សាលាអន្តរជាតិ​មួយ​នេះ​​​​ បណ្តុះបណ្តាលសិស្សា​​​​​នុសិស្សឲ្យ ក្លាយទៅជាអ្នករកស៊ីពូកែអ្នកដឹកនាំពូកែក្នុងថ្ងៃអនាគតចុងអ៊ីង​​កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក។​​​

សាលាអន្តរជាតិ ចុងអ៊ីងដែលមានបង្រៀន៣ភាសា ចិន អង់គ្លេសនិងខ្មែរទើបតែត្រូវបានបង្កើតឡើងក្នុងរយៈពេលត្រឹមតែ១ឆ្នាំជាង តែប៉ុណ្ណោះហើយមកដល់ពេលបច្ចុប្បន្នសាលា បានពង្រីកវិសាលភាពរបស់ខ្លួន រហូតដល់៣ សាខាគឺសាខាបឹងឈូកពោធិ៍ចិនតុងសាខាអ៊ីអន២និងសាខាក្រុងតាខ្មៅ។

តាមរយៈជោគជ័យលើកនេះ បានបង្ហាញដល់លោក លោកស្រី ដែលជាមាតាបិតា  ឲ្យបានឃើញថា  សាលាបានកំពុងនឹងរីកចម្រើនខ្លាំងទាំងផ្នែកសេវាកម្ម និងគុណភាពអប់រំ ព្រោះសមិទ្ធផលទាំង២នេះ គឺចេញមកពី ការដឹកនាំ ដែលមានស្តង់ដារនិងធនធានមនុស្សខ្លាំងពូកែ។

ទោះបីទទួលបានជ័យជំនះធំលើកនេះក៏ដោយ គណៈគ្រប់គ្រងសាលាអន្តរជាតិ ចុង អ៊ីង សន្យានិងបេ្តជ្ញាថា នៅតែបន្តខិតខំអភិវឌ្ឍខ្លួន​ដើម្បីធ្វើជាស្ថាប័នអប់រំជា​ទីទុកចិត្តនិងកក់​ក្តៅ​បំផុតសម្រាប់អាណាព្យាបាល និងចូលរួមក សាងអភិវឌ្ឍន៍ជាតិ តាមរយៈការសម្រេចនូវចក្ខុវិស័យ “កសាងអនាគតអ្នកដឹកនាំសម្រាប់ពិភពលោក។”

នៅក្នុង​​កម្មវីធីនោះ​​បានប្រព្រឹត្តឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ លោក ឧត្តមសេនីយ៍ឯក  ហ៊ុន  ម៉ាណែត និង លោក បណ្ឌិត សុក ស៊ីផាន់ណា ទីប្រឹក្សារាជរដ្ឋាភិបាលកម្ពុជា លោកអោម សេងបូរ៉ា ស្ថាបនិក CEO Master Club អន្តរជាតិ។លើសពីនេះមានការចូលរួមពី​​លោកស្រីKerren Robinsonអគ្គនាយិកា CEO Master Club អន្តរជាតិ បណ្ឌិត តាន់ មុនីវណ្ណ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក​​ ស៊ូ សុជាតិ អគ្គនាយកគណៈកម្មការ​មូលបត្រ​កម្ពុជា  លោក​​​ វ៉េង សុធី រដ្ឋលេខាធិកា ក្រសួងពាណិជ្ជកម្ម និង លោក​​​ ម៉ម វណ្ណៈ រដ្ឋលេខាធិការ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ។