ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុព្យាករថានៅឆ្នាំ២០២០កំណើនសេដ្ឋកិច្ចកម្ពុជានឹងអាចបន្តសម្រេចបានក្នុងអត្រ៦,៥%ក្នុងនោះ ផសសឆ្នាំ២០២០ថ្លៃបច្ចុប្បន្នបានកើនឡើងដល់ប្រមាណក្នុងរង្វង់ ៣ម៉ឺនលានដុល្លាអាមេរិក ខណៈដែល(ផសស) សម្រាប់មនុស្សម្នាក់ត្រូវបានរំពឹងកើនឡើង១៨១៦ដុល្លាអាមេរិក។
តាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់គ្រប់គ្រងឆ្នាំ២០២០ របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានបង្ហាញថា នៅក្នុងឆ្នាំ ២០២០ ខាងមុខនេះវិស័យធំៗចំនួន៣នៅបន្តរក្សាកំណើនល្អក្នុងនោះកំណើននៃវិស័យឧស្សាហកម្មត្រូវបានព្យាករថា នឹងមានការថមថយក្នុងរង្វង់អត្រា៨,៩%នឹង១០,៧%ក្នុងឆ្នាំ២០១៩ ដោយ សារការរំពឹងទុកនៃកំណើនយឺតបន្តិចនៃអនុវិស័យសំណង់ ។
តែទោះបីជាអនុវិស័យឧស្សាហកម្មមិនមែនកាត់ដេរ ទាំងការបម្រើឲ្យការនាំចេញ និងបម្រើទីផ្សារក្នុងស្រុកអាចសម្រេចបានកំណើនល្អប្រសើរជាងឆ្នាំ២០១៩បន្តិច។
ក្នុងនោះចំពោះអនុវិស័យកាត់ដេរត្រូវបានព្យាករថា នឹងមានកំ ណើនទាប ដោយសារការថមថយកំណើនសេដ្ឋកិច្ចពិភពលោក នឹងការរំពឹងទុកនៃផលប៉ះពាល់ដែលអាចបណ្តាលមកពីភាពមិនច្បាស់លាស់នៃប្រព័ន្ធអនុគ្រោះពន្ធពាណិជ្ជកម្មជាមួយដៃគូមួយចំនួន ។
ចំណែកវិស័យសេវាកម្មត្រូវបានព្យាករថា នឹងមានកំណើនកំ ណើនយឺតក្នុងរង្វង់៦,៤%ក្នុងឆ្នាំ២០២០ននិង៦,៧%ក្នុងឆ្នាំ ២០១៩ដោយសារការរំពឹងទុកកំណើនយឺតនៃអនុវិស័យអចល នទរព្យខណៈដែលអនុវិស័យលក់ដុំ-រាយនអនុវិស័យសណ្ឋាគារភោជ្ជនីយដ្ឋាន នៅមានកំណើនល្អប្រសើរ ។
ក្នុងនោះចំពោះអនុវិស័យសណ្ឋាគារភោជ្ជនីយដ្ឋានអាចសម្រេចបានកំណើនប្រហាក់ប្រហែលឆ្នាំ២០១៩ដែលបានឆ្លុះបញ្ចាំងតាមកំណើននៃភ្ញៀវទេសចរអន្តរជាតិពិសេសមកពីតំបន់អាស៊ី ដោយ សារការលើកទឹកចិត្តឲ្យមានការបើកជើងហោះហើរត្រង់ ។
ចំពោះអនុវិស័យលក់ដុំ-រាយរក្សាបានកំណើនល្អប្រសើរដោយគាំទ្រដោយការប្រើប្រាស់ក្នុងស្រុកបានឆ្លុះបញ្ចាំងតាមរយៈនៃការកើនឡើងប្រាក់ចំណូលរបស់ប្រជាពលរដ្ឋ ។
ដោយឡែកវិស័យកសិកម្មវិញ គឺអាចសម្រេចបានប្រហាក់ប្រហែលទៅនឹងឆ្នាំ២០១៩ ក្នុងរង្វង់១,៧%ក្នុងនោះតាមការវិវត្តន៍ក្នុងរយៈពេលថ្មីៗ កន្លងមកនេះកំណើននេះអាចថមថយខ្លះ ដោយសារការបន្តកំណើនយឺតនៃអនុវិស័យដំណាំ ទោះបីអនុវិស័យនេសាទ និងការចិញ្ចឹមសត្វមានកំណនខ្ពស់ជាងឆ្នាំមុនបន្តិចក៍ដោយ ។
អនុវិស័យដំណាំត្រូវបានរំពឹងថា នឹងអាចបន្តកំណើនទាបប្រហាក់ប្រហែលឆ្នាំ២០១៩ដោយសារកំណើនផលិតភាពទាបការមិនអំ ណោយផលនៃកត្តាអាកាសធាតុនិងភាពមានកម្រិតនៃការវិនិ យោគលើការកែច្នៃកសិផលថ្លៃដើមផលិតកម្មខ្ពស់បធៀបទៅប្រ ទេសជិតខាង ។
ដោយឡែកអនុវិស័យនេសាទត្រូវរំពឹងថានឹងមានកំណើនលើសឆ្នាំ២០១៩ដែលត្រូវបានជម្រុញនៃកំណើនអនុវិស័យវារីវប្បកម្ម និងស្របតាមនិន្នាការកើនឡើងនៃការវិនិយោគពីវិស័យឯកជន ក្នុងនោះចំពោះអនុវិស័យចិញ្ចឹមសត្វវិញត្រូវបានព្យាករថានឹងមានកំណើនលើសឆ្នាំ២០១៩ផងដែរគឺដោយសារការពង្រីកផលិតកម្មជ្រូកនិងមាន់តាមបែបពាណិជ្ជកម្មក្នុងទមរង់ជាកិច្ចសន្យារវាងកសិករខ្នាតមធ្យម និងក្រុមហ៊ុនឯកជន ៕