ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កម្ពុជា-ខេត្តហ្វូជានប្រទេសចិនផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ច

លោក ឈួនន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មបានចូលក្នុងពិធីផ្សព្វផ្សាយពីកិច្ចសហប្រតិបត្តិការផ្នែកសេដ្ឋកិច្ចនិងពា ណិជ្ជកម្មរវាងកម្ពុជា-ខេត្តហ្វូជានប្រទេសចិននិងមានការចូលរួម ពីសភាពាណិជ្ជកម្មចិនហ្វូនជាននៅកម្ពុជាគណៈប្រតិភូខេត្តហ្វូជាន និងពាណិជ្ជករខ្មែរជាច្រើននាក់។

ស្ថិតនៅការិយាល័យនៃក្រុមហ៊ុន Prince Holding Group នៅថ្ងៃទី២៨ខែតុលាឆ្នាំ២០១៩លោកលេខាធិការបានជម្រាបជូននូវព័ត៌មានវិនិយោគនៅកម្ពុជាដល់វិនិយោគិននិងធុរជនខេត្តហ្វូជាននៃប្រទេសចិនអំពីសក្តានុពលនៃការអភិវឌ្ឍប្រទេសកម្ពុជាដោយមានការរីកចម្រើនទាំងផ្នែកសេដ្ឋកិច្ចពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និងសេវាកម្ម។

លោកបានគូសបញ្ជាក់ថា ស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវមួយ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ដែលជំរុញឱ្យកម្ពុជា-ចិនមានទំនាក់ទំនងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យដើម្បីពង្រឹង និងពង្រីកពាណិជ្ជកម្មឱ្យកាន់តែធំធាត់ពីមួយឆ្នាំទៅមួយឆ្នាំ។

លោកក៏បានបន្ថែមទៀតថា រាជរដ្ឋាភិបាលកម្ពុជាជំរុញនិងខិតខំប្រឹងប្រែងផ្តល់ជូនពាណិជ្ជករបរទេសដែលមានបំណងវិនិយោគនៅកម្ពុជា នឹងទទួលកិច្ចសម្រួលបំពេញបែបបទងាយស្រួលព្រមទាំងផ្តល់ឱកាសវិនិយោគនៅកម្ពុជាលើការលើកលែងពន្ធនិងពន្ធ បង់នូវកម្រិតទាបសម្រាប់នាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសមួយចំនួនដូចជាសហភាពអ៊ឺរ៉ុប ជប៉ុន កាណាដានិងអាមេរិកជាដើម។

កម្ពុជាបានសម្រួលជូននូវពាណិជ្ជករបរទេសនូវករវិនិយោគលើ ការលើកលែងពន្ធចំនួនពី១-៩ឆ្នាំ ការអនុគ្រោះពន្ធលើការបង់ពន្ធអប្បបរិមាពន្ធលើប្រាក់ចំណេញមិនលើសពី២០%អ្នកវិនិយោគអាចបង្វិលទុនមានភាពងាយស្រួលនិងមានដើមទុនរបស់ខ្លួន ១០០%។ លោ

លោក LIU DEPEIបានសម្តែងនូវភាពរីករាយសម្រាប់វត្តមានចូលរួមរបស់ថ្នាក់ដឹកនាំក្រសួងពាណិជ្ជកម្មចំពោះកិច្ចស្វាគមន៍យ៉ាងកក់ក្តៅដល់គណៈប្រតិភូខេត្តហ្វូនជានដែលអញ្ជើញបំពេញទស្សនកិច្ចនៅកម្ពុជា។

លោកបានជម្រាបជូនអំពីសក្តានុពលនិងការអភិវឌ្ឍនៃខេត្តហ្វូជានដែលស្ថិតតាមបណតោយឆ្នេរសមុទ្រចិនដោយ៤០ឆ្នាំកន្លង មក ខេត្តនេះមានកម្រែទំរង់គ្រប់វិស័យ និងទំនាក់ទំនងល្អក្នុងការនាំចេញ-នាំចូលផលិតផលទៅកាន់ប្រទេសនានាស្របតាមយុទ្ធសាស្រ្តខ្សែក្រវ៉ាត់និងផ្លូវមួយបានជំរុញឱ្យកម្ពុជា-ចិនមានកិច្ចសហប្រតិបត្តិការកាន់តែស៊ីជម្រៅបន្ថែមទៀត។

លោកបានលើកនូវចំណុចសំខាន់៣នៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា-ខេត្តហ្វូនជាន រួមមាន៖ ១. ពង្រីកទំហំពាណិជ្ជកម្មដោយវិនិយោគនៅកម្ពុជាលើឧស្សាហកម្មធុនស្រាសកសិកម្មនិងធន ធានរ៉ែ២ពង្រីកកិច្ចសហប្រតិបត្តិការលើការវិនិយោគនៅកម្ពុជា នឹងដឹកនាំសហគ្រាសខេត្តហ្វូជានធ្វើពាណិជ្ជកម្មលើវិស័យវាយភណ្ឌ ស្បែកជើង សម្លៀកបំពាក់។

លើសពីនេះមានអាហារព្រមទាំងស្វាគមន៍ចំពោះពាណិជ្ជករកម្ពុជាវិនិយោគនៅខេត្តហ្វូជាន ពង្រីកនិងពង្រឹងការផ្លាស់ប្តូរការទំនាក់ទំនងនិងទស្សនកិច្ចរវាងកម្ពុជា-ខេត្តហ្វូជានប្រទេស ចិន។