ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំទីក្រុងហុងកុងនឹងធ្លាក់ចុះទាបដោយសារក្បួនបាតុកម្ម

ប្រមុខដឹកនាំកំពូលរបស់ទីក្រុងហុងកុង លោកស្រី ខារី ឡាំ (Carrie Lam) បានប្រកាសនៅថ្ងៃអង្គារទី២៩ ខែតុលានេះថាកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់ទីក្រុងនេះនឹងធ្លាក់ចុះទៅក្នុង​កម្រិតទាបដោយសារក្បួនបាតុកម្ម​របស់ប្រជា​បាតុ​ករ​ដែលបានអូសបន្លាយអស់រយៈពេល៥ខែកន្លងមកហើយដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

សេចក្តីប្រកាសរបស់លោកស្រី ខារី ឡាំ ត្រូវបានធ្វើឡើងក្នុងរយៈពេលពីរថ្ងៃក្រោយពីលោក ផូល ចាន់ (Paul Chan)រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរបស់ទីក្រុងនេះ បានប្រកាសថា កំណើនសេដ្ឋកិច្ចប្រចាំឆ្នាំ២០១៩របស់ទីក្រុងហុងកុង នឹងធ្លាក់ចុះទៅក្នុងកម្រិតទាប ។

សូមបញ្ជាក់ជូនថា ក្បួនបាតុកម្មរបស់ក្រុមប្រជាបាតុករនៅទីក្រុងហុងកុងបានអូសបន្លាយអស់រយៈពេល៥ខែកន្លងមកហើយហើយក្រុមបាតុករនៅតែបន្តធ្វើបាតុកម្មដដែលដែលរុញច្រានអោយមានភាពតានតឹងកាន់តែខ្លាំង ៕