ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ដូណាល់ ត្រាំ ស្វែងរកជំនួបម្តងទៀតជាមួយលោក ស៊ី ជីនពីង ក្រោយខកខាននៅឈីលី

ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានសរសេរតាមប្រព័ន្ធ Twitter កាលពីថ្ងៃព្រហស្បតិ៍ ទី៣១ ខែតុលាថា មន្ត្រីរបស់អាមេរិក និងចិន កំពុងស្វែងរកទីតាំងថ្មីសម្រាប់ជំនួបមេដឹកនាំកំពូលទាំងពីរនៅពេលខាងមុខ ក្រោយពីគម្រោងជំនួបនៅប្រទេសឈីលី ត្រូវបានខកខាន ។ នេះបើតាមការចុះផ្សាយរបស់ BBC ។

ប្រភពដដែលបានបន្តថា តាមគម្រោង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នឹងជួបគ្នានៅប្រទេសឈីលី នៅថ្ងៃទី១៦និង១៧ ខែវិច្ឆិកានេះ ក្នុងជំនួបកំពូលនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក ដែលហៅកាត់ថា APEC ប៉ុន្តែគម្រោងនេះបានខកខានទៅវិញ ដោយសាររដ្ឋាភិបាលនៃប្រទេសឈីលីបានប្រកាសលុបជំនួបកំពូលនេះចោល ។

តាមគម្រោង លោក ដូណាល់ ត្រាំ និងលោក ស៊ី ជីនពីង នឹងចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មដំណាក់កាលទី០១រវាងចិន និងអាមេរិក ក្នុងជំនួបកំពូល APEC ប៉ុន្តែដោសារក្រុមបាតុករបានចេញធ្វើបាតុកម្មច្រើនពេក ឈីលីក៏សម្រេចចិត្តលុបចោលជំនួបកំពូល APECនេះ ៕