ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អគ្គនាយកធនាគារអភិវឌ្ឍន៍ជនបទ អញ្ជើញបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល

 ភ្នំពេញ៖ លោកកៅ ថាច អគ្គនាយកនៃ ធនាគារអភិវឌ្ឍន៍ជនបទ និងជាប្រធានក្រុមការងារចលនាយុវជនស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល តំណាងដ៏ខ្ពង់ខ្ពស់ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អញ្ជើញជាគណៈអធិបតីក្នុងពិធីបើកបវេសនកាលឆ្នាំសិក្សាថ្មី២០១៩-២០២០ នៅវិទ្យាល័យ ព្រែកលួង និងនៅវិទ្យាល័យហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ប្រមាណ ២២០០ នាក់ ។ នៅថ្ងៃទី០១ ខែវិច្ឆិកាឆ្នាំ២០១៩ ។

លោកកៅ ថាច បានសម្ដែងនូវសេចក្ដីរីករាយ អបអរសាទរចំពោះក្មួយៗ ប្អូនៗទាំងអស់ក្នុងការបើកទំព័រប្រវត្តិសាស្ត្រថ្មីនៃជីវិតសិក្សារក្នុងសម័យកាលនៃប្រទេសមានសន្តិភាព និងការអភិវឌ្ឍ មានការរីកចម្រើនលើគ្រប់វិស័យក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោកអគ្គនាយក បានធ្វើការកត់សម្គាល់ និងគូសវាសនូវចំនុចសំខាន់ៗមួយចំនួនជូនដល់ប្អូនៗដើម្បីជាប្រទីបក្នុងការសិក្សារបស់ខ្លួនដោយយកគំរូនៃការសិក្សារបស់អ្នករៀនពូកែៗជុំវិញខ្លួន និងត្រូវតាំងចិត្តប្រឡងឱ្យជាប់ដើម្បីឈានឡើងបន្តទៅសិក្សាមហាវិទ្យាល័យដែលមានអាហារូបករណ៍ជាច្រើនកំពុងរង់ចាំប្អូនៗ។

លោកអគ្គនាយក បានបញ្ជាក់់ថា ជាក់ស្តែងក្នុងស្រុកខ្សាច់កណ្តាលទាំងមូល ដោយទទួលបានការយកចិត្តទុកដាក់ពីលោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រីបានផ្តល់អាហារូបករណ៍ដល់ប្អូនៗដើម្បីបន្តការសិក្សារហូតដល់ចប់នៅមហាវិទ្យាល័យជារៀងរាល់ឆ្នាំ ។

 កៅ ថាច បានស្នើសុំឲ្យលោកគ្រូអ្នកគ្រូបន្តការខិតខំទាំងកម្លាំងកាយចិត្ត ដើម្បីអប់រំ និងបង្រៀងដល់សិស្សានុសិស្សឱ្យកាន់តែខ្លាំងបន្ថែមទៀត ជាពិសេសសម្រាប់ប្អូនៗដែលត្រូវត្រៀមខ្លួនប្រឡងបាក់ឌុបនៅឆ្នាំ២០២០ខាងមុខនេះ។

លោក កៅ ថាច បានផ្តល់ឱកាសឱ្យសិស្សជ័យលាភីប្រឡងជាប់បាក់ឌុបទទួលបាននិទ្ទេស A ឆ្នាំសិក្សា ២០១៩ ប្រចាំស្រុកខ្សាច់កណ្តាល ចែករំលែកអំពីបទពិសោធន៍ដែលយខ្លួនទទួលបានជោគជ័យនិទ្ទេស A ដល់ប្អួនៗដែលត្រូវប្រឡងបាក់ឌុបនាឆ្នាំ២០២០ខាងមុខ ។

ក្នុងឱកាសនោះដែរលោក កៅ ថាច បានយកអំណោយរបស់លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចឧបត្ថម្ភដល់ វិទ្យាល័យ ព្រែកលួង ចំនួន ២លានរៀល និងសិស្សទិន្ទេស A ចំនួន២នាក់ ក្នុងមួយនាក់ចំនួន ៤០ ម៉ឺនរៀល។

វិទ្យាល័យ ហ៊ុន សែន រ៉ូតា ខ្សាច់កណ្តាល ក្តាខៀនកញ្ចក់ចំនួន៨ និងថវិកាចំនួន ២លានរៀល និងឧបត្ថម្ភ សិស្សនិទ្ទេស Aចំនួនមួយនាក់ ៤០ ម៉ឺនរៀល និងក្រុមរបាំ ចំនួន ២០ ម៉ឺនរៀល ៕