ភ្នំពេញ៖ លោកហេង ចាន់ធួន រដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល និងជាប្រធានក្រុមការងារថ្នាក់កណ្ដាលចុះជួយឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម បានដង្ហែអង្គកឋិនទានទៅកាន់វត្តតាំក្រង ស្ថិតនៅក្នុងឃុំស្វាយទាប ស្រុកចំការលេី ខេត្តកំពង់ចាម នៅថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។
បច្ច័យសរុបនៃអង្គកឋិនទានមានចំនួន ៦៨,៣២៦,០០០រៀល(ហុកសិបប្រាំបីម៉ឺនបីសែនពីរម៉ឺនប្រាំមួយពាន់រៀល )។ ដោយក្នុងនោះក្រុមការងារបានបែងចែកបច្ច័យយកទៅប្រគេនព្រះសង្ឃចំនួន៦ វត្ត រួមមាន÷
១- វត្តតាំងក្រង ទទួលបានបច្ច័យសរុបចំនួន ១៨,៣២៦,០០០ រៀល ។
២- វត្តស្វាយទាប ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០រៀល។
៣- វត្តចាស់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។
៤-វត្តទួលលូវ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល ។
៥- វត្តត្រពាំងធំ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។
៦- វត្តបុសថ្លាន់ ទទួលបានបច្ច័យសរុបចំនួន ១០,០០០,០០០ រៀល។
ឆ្លៀតក្នុងឱកាសនោះដែរ លោក ហេង ចាន់ធួន និងក្រុមការងារ ក៏បាននាំយកថវិកាចំនួន៣០០ ០០០ រៀល ទៅចូលបុណ្យសពកូនលោកនាយករដ្ឋបាលសាលាស្រុកចំការលេីរ ដើម្បីជាការរំលែកដ៏ក្រៀមក្រមនោះផងដែរ៕