លោកនាយករដ្ឋមន្ត្រីចិន លី ខឺឈាង (Li Keqiang) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន ក្នុងឱកាសដែលសម្ដេចតេជោអញ្ជើញចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកកប្រទេសថៃ ដែលភាគីចិនបានប្រកាសគាំទ្រ ចំពោះគម្រោងនៃការអភិវឌ្ឍន៍នៃខេត្តព្រះសីហនុ។
លោកនាយករដ្ឋមន្រ្តីមានប្រសាសន៍ថា«ប្រទេសទាំងពីរនឹងធ្វើការពិភាក្សាគ្នាជាពិសេសលើជំនួយឥតសំណង ដើម្បីជួយដល់ការអភិវឌ្ឍនៃខេត្តព្រះសីហនុនេះ ហើយចិននឹងគាំទ្រក្នុងការរៀបចំនៃកិច្ចប្រជុំនេះដើម្បីពិភាក្សាទាក់ទងនឹងរឿងថវិកានៃប្រទេសទាំងពីរផងដែរ»។
សម្រាប់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីក៏បានជួបពិភាក្សាការងារជាមួយ លោក លី ខឺឈាង(Li Keqiang)នាយករដ្ឋមន្ត្រីនៃប្រទេសទាំងពីរបានធ្វើការជជែកពិភាក្សាទៅលើបញ្ហា ទី១ ស្នើដល់ភាគីចិនក្នុងការគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុ ដោយសារក្រុមហ៊ុនជាច្រើនរបស់ចិននឹងត្រូវធ្វើការវិនិយោគនៅក្នុងខេត្តព្រះសីហនុ។
ចំពោះចំណុចទី២ «ទាក់ទងនឹងកិច្ចប្រជុំលើកទី៥គណៈកម្មាធិការនៃអន្តររដ្ឋាភិបាលកម្ពុជា-ចិន ដោយសម្ដេចតេជោបានស្នើឱ្យមានជំនួបនេះមុនបំណាច់ឆ្នាំ២០១៩ ខាងមុខនេះ ដែលគ្រោងនឹងធ្វើនៅឯខេត្តព្រះសីហនុនោះ»។
ចំណែកចំណុចទី៣«ទាក់ទងទៅនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរនោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះ និងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ»។
ប្រទេសកម្ពុជានិងចិននឹងសហការគ្នាដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានភាពល្អប្រសើរ ហើយក្រសួងការបរទេសនៃប្រទេសទាំងពីរនឹងធ្វើកិច្ចការងារនេះជាបណ្តើរៗ។
ក្រៅពីនោះទៀតពាក់ព័ន្ធនៅខេត្តព្រះសីហនុនៅឆ្នាំនេះជាឆ្នាំដែលប្រទេសកម្ពុជានិងប្រទេសចិនបានឯកភាពនូវការអនុវត្តកិច្ចសហប្រតិបត្តិការទៅលើច្បាប់ដែលប្រទេសទាំងពីរបានឯកភាពគ្នា ហើយកន្លងមកបានឯកភាពនិងរួមគ្នាក្នុងការអនុវត្តច្បាប់នៃប្រទេសទាំងពីរផងដែរ៕