ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

នាយកក្រុមហ៊ុន TOP4 REALTY ចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី និងសិស្សានុសិស្សជាង៣០០នាក់

 

ភ្នំពេញ៖ លោកឧកញ៉ា ទេព វិសិទ្ធ ប្រធានកិត្តិយស ព្រមទាំងថ្នាក់ដឹកនាំ និងសមាជិកសមាជិការ នៃក្រុមហ៊ុន TOP4 REALTY បានចែកអំណោយសប្បុរសធ៌មជូនយាយជី តាជី (ចំនួនជាង150នាក់ និងសិស្សានុសិស្ស ជាង150នាក់ ។

ពិធីចែកអំណោយនេះធ្វើឡើងក្នុងឱកាសបុណ្យកឋិនទានរស្មីសាមគ្គី ដង្ហែលទៅ វត្តនាគរង្សី ឃុំរោងដំរី ស្រុកបាភ្នំ ខេត្តព្រៃវែង កាលពិថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោកឧកញ៉ា ទេព វិសិទ្ធ បានផ្តល់អំណោយ យាយជីម្នាក់ៗទទួលបាន សំពត់មួយ តាជីអាវ​ មួយកម្លេរ។ ចំណែកសិស្សានុសិស្ស ក្នុងម្នាក់ទទួលបាន សៀវភៅ ប៊ិច និងថវិការ មួយចំនួនទៀត។

លោកឧកញ៉ា បានផ្តល់ដំបូន្មាន  ដល់សិស្សានុសិស្ស ទាំងអស់ត្រូវខិតខំប្រឹងសិក្សារៀន ។ ព្រោះកុមារជា ទំពាំងស្នងឫស្សី  ។ ដូចនេះសូមប្អូនៗទាំងអស់ត្រូវជៀសឲ្យផុតពីគ្រឿងញៀន ៕