ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ករណីខកខានមិនបានបង់ព្ធទាន់ពេលវេលាម្ចាស់យានយន្តនឹងរងនូវទោសទណ្ឌ

អគ្គនាយកដ្ឋានពន្ធដារប្រកាសថា ចំពោះការបង់ពន្ធលើមធ្យោ បាយដឹកជញ្ជូននិងយានជំនិះក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់នោះទេ ម្ចាស់យានយន្តនឹងត្រូវរងនូវទោសទណ្ឌតាមច្បាប់ជាធរមាន។

អគ្គនាយកដ្ឋានពន្ធដារ បានចេញសេចក្តីជូនដំណឹង ស្តីពីការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះគ្រប់ប្រភេទសម្រាប់ឆ្នាំ២០១៩ ដែលបានធ្វើការក្រើនរំលឹកដល់ម្ចាស់យានយន្តទាំង អស់ ដែលពុំទាន់បានមកបំពេញកាតព្វកិច្ចបង់ពន្ធ សូមអញ្ជើញ មកប្រកាសបង់ពន្ធឲ្យបានរួសរាន់នៅតាមសាខាពន្ធដារ ខេត្ត-ខណ្ឌ។

លើសពីនេះនៅតាមធនាគារអេស៊ីលីដារ ធនាគារការណាឌីយ៉ា ធនាគារវឌ្ឍនៈនិងធនាគារកម្ពុជាសាធារណៈ ដើម្បីជៀសវាងបាននូវការកកស្ទុះ និងការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិត ផុតកំណត់ ដែលអាចនាំឲ្យមានបាតុភាពអសកម្មដោយប្រការ ណា មួយ។

តាមសេចក្តីជូនដំណឹងបានឲ្យដឹងថា ទាក់ទិននឹងការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូន និងយានជំនិះនៅក្នុងរយៈពេលប៉ុន្មានខែមកនេះ មានម្ចាស់យានយន្តជាច្រើនបានមកបង់ពន្ធរួចរាល់ ខណៈដែលមានម្ចាស់យានយន្តមួយចំនួនទៀតនៅមិនទាន់មក បង់ពន្ធនេះនៅឡើយ។

សូមបញ្ជាក់ថា សម្រាប់ការបង់ពន្ធលើមធ្យោបាយដឹកជញ្ជូននេះ ក្នុងករណីខកខានមិនបានបង់ពន្ធទាន់ពេលវេលា តាមការកំណត់ខាងលើនោះទេ ម្ចាស់យានយន្តនឹងត្រូងរងនូវទោសទណ្ឌតាមច្បាប់ជាធរមានក្នុងនោះអគ្គនាយកដ្ឋានពន្ធដារនឹងសហការជាមួយអាជ្ញាធរមានសមត្ថកិច្ច។

អ្វីពិសេសនគបាលចរាចរណ៍ដើម្បីចុះត្រួតពិនិត្យការប្រមូលពន្ធនេះនៅតមដងផ្លូវនានាបន្ទាប់ពីការបិទបញ្ចប់ នៃការប្រមូលពន្ធនៅត្រឹមថ្ងៃទី៣០ ខែវិច្ឆិការឆ្នាំ ២០១៩ ខាងមុខនេះ៕