ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

រដ្ឋមន្ត្រីការពារជាតិប្រទេសចិនចោទប្រកាន់អាមេរិកពីបទបង្ករឿងនៅសមុទ្រចិនខាងត្បូង

ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា រដ្ឋមន្ត្រីការពារជាតិរបស់ប្រទេសចិន លោក Wei Fenghe បានចោទប្រកាន់មេដឹកនាំរបស់សហរដ្ឋអាមេរិកនៅថ្ងៃចន្ទ ទី១៨ ខែវិច្ឆិកានេះ ពីបទបង្ករឿងនៅសមុទ្រចិនខាងត្បូង ។

លោក Wei Fenghe បានអំពាវនាវដល់មេដឹកនាំរបស់សហរដ្ឋអាមេរិក កុំឲ្យព្យាយាមដំឡើងសាច់ដុំខាងយោធានៅសមុទ្រចិខាងត្បូង ។ ការដំឡើងសាច់ដុំខាងយោធានៅសមុទ្រចិនខាងត្បូងពីសំណាក់សហរដ្ឋអាមេរិក គឺជាទង្វើបង្ករឿងដែលរុញច្រានឲ្យមានភាពតានតឹងក្នុងតំបន់ និងអាចធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនងរវាងអាមេរិក និងចិន នៅពេលខាងមុខ ។

លោក Wei Fenghe បានព្រមានដែរថា ចិននឹងមិនអត់អោនឲ្យទេ ចំពោះការជួយជ្រោមជ្រែងដល់ កោះតៃវ៉ាន់ ក្នុងបំណងជំរុញឲ្យកោះមួយនេះប្រកាសឯករាជ្យ ហើយអាមេរិកត្រូវតែបញ្ឈប់នូវសកម្មភាពបំបែកទឹកដីចិនជាបន្តទៀត ៕