ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់​ថា ៖រយៈពេល២០ ឆ្នាំ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់

 

ភ្នំពេញ៖ ឯកអគ្គរដ្ឋទូតសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំនៅកម្ពុជា បានបញ្ជាក់ថា រយៈពេល ២០ ឆ្នាំមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ដែលកំពុងធ្វើឲ្យកម្ពុជា ផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត នៅលើឆាកអន្តរជាតិ ។

លោក Christian Berger ឯកអគ្គរដ្ឋទូតថ្មី នៃសាធារណរដ្ឋអាល្លឺម៉ង់ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានលើកឡើងនៅក្នុងជំនួបជាមួយ លោកអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

លោក Christian Berger ​បានឲ្យដឹងថា កម្ពុជាក្នុងបរិការណ៍បច្ចុប្បន្ន ជាប្រទេសមួយមានការអភិវឌ្ឍន៍ និងមានសុខសន្តិភាពពេញលេញ ដែលសមិទ្ធផលទាំងនោះ បានកើតឡើងពីការខិតខំប្រឹងប្រែងដោយផ្ទាល់របស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាឧត្តម្ភមគ្គុទេស្ទដ៍ឆ្នើម នៅក្នុងដំណើរការអភិវឌ្ឍន៍នេះ ។

លោក អូន ព័ន្ធមុនីរ័ត្ន បានលើកឡើងថា កម្ពុជា-អាល្លឺម៉ង់ មានប្រវត្តិទំនាក់ ទំនង់នឹងកិច្ចសហប្រតិ បត្តិការ ជាយូរលង់ណាស់មកហើយ ។  ក្នុងដំណើរការស្វែងរកសន្តិភាព និងការអភិវឌ្ឍ ចាប់តាំងពីឆ្នាំ១៩៩២ រហូតដល់បច្ចុប្បន្ន ជាក់ស្តែងកិច្ចសហប្រតិបត្តិការនៅកម្ពុជា បានផ្តោតសំខាន់ទៅលើវិស័យអទិភាពចំនួន៣​ អភិវឌ្ឍន៍ជនបទ ការគាំពារសង្គម និងអភិបាលកិច្ចល្អ ។

សូមបញ្ជាក់ថា ក្នុងរយៈពេល ២០ ឆ្នាំមកនេះ កម្ពុជាសម្រេចបានកំណើនសេដ្ឋកិច្ចខ្ពស់ ហើយរឹងមាំ ដែលកំពុងធ្វើឲ្យកម្ពុជាផ្លាស់ប្តូរមុខមាត់យ៉ាងលឿនបំផុត នៅលើឆាកអន្តរជាតិ ។ ដោយឈរលើមូលហេតុពិតនៃការអភិវឌ្ឍន៍នេះ អាល្លឺម៉ង់នឹងជួយគាំទ្រជានិច្ច និងបង្ហាញការពិត ពីកិច្ចអភិវឌ្ឍន៍នៅកម្ពុជា ៕