ភ្នំពេញ៖ ព្រះបរមសព សម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី ត្រូវបានដង្ហែរមកដល់មាតុភូមិកម្ពុជាវិញហើយ នៅម៉ោងប្រមាណជិត ៨ យប់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ។
គេសង្កេតឃើញមានការនិមន្ត យាង និងអញ្ជើញពីសំណាក់ថ្នាក់ដឹកនាំ រាជវង្សានុវង្ស មន្រ្តីរាជការ ប្រជាពលរដ្ឋ និងសិល្បៈករ សិល្បៈការិនី មកពីព្រះមរបរាជវាំង ក្រសួង ស្ថាប័នរដ្ឋ ទៅចាំទទួលព្រះសពយ៉ាងច្រើនកុះករ នៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ ។
ក្បួនព្រះទីនាំងរថយន្តបានដង្ហែព្រះបរមសព សម្ដេចព្រះរាជបុត្រី ព្រះរៀម នរោត្ដម បុប្ផាទេវី ចេញពីព្រលានអន្តរជាតិភ្នំពេញឆ្ពោះមកកាន់វត្តបទុមវតី ដែលនៅទីនោះព្រះរាជវត្តមានដ៏ខ្ពង់ខ្ពស់បំផុត នៃសម្ដេចព្រះមហាក្សត្រីយានី នរោត្ដម មុនីនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរជាទីគោរពសក្ការៈដ៏ខ្ពង់ ខ្ពស់បំផុត ស្ដេចយាងរង់ចាំទទួលព្រះបរមសព ព្រះរាជបុត្រីច្បងរបស់ព្រះអង្គ ដែលត្រូវប្រារព្ធព្រះរាជពិធីបុណ្យនៅទីនោះ ៕