ប្រព័ន្ធផ្សព្វផ្សាយ Reuters បានចុះផ្សាយថា លោក Mark Esper រដ្ឋមន្ត្រីការពារជាតិរបស់សហរដ្ឋអាមេរិក បានធ្វើដំណើរទស្សនកិច្ចមកកាន់ប្រទេសវៀតណាម នៅថ្ងៃពុធ ទី២០ ខែវិច្ឆិកានេះ ក្នុងគោលដៅជំរុញទំនាក់ទំនងប្រទេសទាំងពីរឲ្យកាន់តែប្រសើរឡើងថែមទៀត ។
ក្នុងដំណើរទស្សនកិច្ចនេះ លោក Mark Esper បានសន្យាថា អាមេរិកនឹងផ្តល់នាវាល្បាតក្នុងដែនសមុទ្រមួយគ្រឿងទៀតដល់ប្រទេសវៀតណាម ក្នុងគោលដៅពង្រឹងសមត្ថភាពក្នុងដែនសមុទ្រចិនខាងត្បូង ដើម្បីទប់ទល់ជាមួយឥទ្ធិពលរបស់ប្រទេសចិន ។
នេះជានាវាល្បាតដែនសមុទ្រទីពីរហើយរបស់សហរដ្ឋអាមេរិក ដែលនឹងផ្តល់ជូនប្រទេសវៀតណាម។ ខណៈប្រទេសវៀតណាមកំពុងមានជម្លោះជាមួយប្រទេសចិន លើសំណុំរឿងសមុទ្រចិនខាងត្បូង ៕