ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

អាមរិកតែងតាំងប្រេសិតថ្មីសម្រាប់ចរចាជាមួយកូរ៉េខាងត្បូង និងជប៉ុន 

លោក ដូណាល់ ត្រាំ ប្រធានាធិបតីរបស់សហរដ្ឋអាមេរិក បានសម្រេចតែងតាំងលោក Stephen Biegun ជាប្រេសិតពិសេសទទួលបន្ទុកចរចា ជាមួយក្រុមតំណាងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ស្តីពីការបង់លុយឲ្យសហរដ្ឋអាមេរិកសម្រាប់ថ្លែការពារ ។ នេះបើយោងតាមការចុះផ្សាយរបស់ Reuters ។

សូមបញ្ជាក់ថា អាមេរិក​បានទាមទារឲ្យកូរ៉េខាងត្បូង និងជប៉ុន ឲ្យបង្កើនបរិមាណទឹកប្រាក់ក្នុងការចំណាយលើការរក្សាវត្តមានកងទ័ពអាមេរិកនៅលើទឹកដីរបស់ខ្លួន ដោយកូរ៉េខាងត្បូង ត្រូវបង់ប្រាក់ប្រមាណ៥ពាន់លានដុល្លារក្នុងមួយឆ្នាំ និងជប៉ុនត្រូវបង់ប្រាក់ថ្លៃការពារប្រមាណ៨ពាន់លានដុល្លារក្នុងមួយឆ្នាំ ។ ប៉ុន្តែប្រទេសទាំងពីរបានប្រកែកមិនព្រមបង្កើនបរិមាណទឹកប្រាក់ថ្លៃការពារទៅតាមការទាមទាររបស់អាមេរិកឡើយ ។

មូលហេតុនេះហើយបានជាលោក ដូណាល់ ត្រាំ បានសម្រេចតែងតាំងលោក Stephen Biegun ជាប្រេសិតពិសេសទទួលបន្ទុកចរចាជាមួយ ក្រុមតំណាងរបស់ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ក្នុងគោលដៅសម្រេចឲ្យបាននូវបរិមាណទឹកប្រាក់ថ្លៃការពារប្រទេសទាំងពីរ ក្រោយពីកិច្ចចរចាជាច្រើនលើករវាងក្រុមតំណាងអាមេរិក និងប្រទេសទាំងពីរមិនទទួលបានជោគជ័យ ៕