ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា នៅបន្តភាពរឹងមាំ ដែលបានគំាទ្រកម្រិតប្រែប្រួលទាប នៃអតិផរណា និងស្ថិរភាពនៃអត្រាប្តូរប្រាក់រៀល ធៀបនឹងរូបិយ ប័ណ្ណ អន្តរជាតិ ក្នុងនោះទំហំវិនិយោគវិស័យឯកជន និងសំណង់ ក៏មានសន្ទុះរឹងមាំ ។
តាមព្រិត្តបត្រស្ថិតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រចាំត្រីមាសទី៣របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានបង្ហាញឲ្យដឹងថា ពាក់ព័ន្ធនឹងសដ្ឋកិច្ចសកល ត្រូវបានរំពឹងថា និងមានកំ ណើនទាបក្នុងអត្រា ៣% ដោយសារការថមថមកំណើនសេដ្ឋកិច្ចនៅសហរដ្ឋអាមេរិក ចិន និងតំបន់អឺរ៉ុប បច្ច័យនៃសង្គ្រាមពាណិជ្ជកម្ម, ការប្រែ ប្រួល គោល នយោ បាយរូ បិយ វត្ថុនិងភាពមិនប្រាកដប្រជានៃភូមិសាស្រ្តនយោបាយ ។
ទាក់ទងបញ្ហានេះ ទោះជាសេដ្ឋកិច្ចពិភពលោកមានការប្រែប្រួលយ៉ាងណាក៏ដោយ ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុសាធារណៈកម្ពុជា នៅបន្តភាពរឹងមាំ ដែលបាន គំា ទ្រ កម្រិតប្រែប្រួលទាប នៃអតិផរណា និងស្ថិរភាពនៃអត្រាប្តូរប្រាក់រៀល ធៀបនឹងរូបិយប័ណ្ណអន្តរជាតិ។ក្នុងនោះភាពរឹងមាំស្ថិរភាពនៃម៉ាក្រូសេដ្ឋកិច្ច ក្នុងត្រីមាសទី៣ ទំហំវិនិ យោគវិស័យឯកជន និងសំណង់ ក៏មានសន្ទុះរឹងមាំ ចំណែកទំហំពាណិជ្ជកម្មដែលជម្រុញលក់ដុំនិងរាយ សម្រាប់ផលិតផលក្នុងស្រុក និងនាំចេញបានបន្តគាំទ្រជាកំណើន សំ ខាន់សម្រាប់ចំណូលសារពើពន្ធ និងជម្រុញសកម្មភាពសេដ្ឋកិច្ចក្នុងស្រុក។
ដោយឡែក ឥណទានផ្តល់់ដោយធនាគារពាណិជ្ជ និងគ្រឹះស្ថានមីក្រូហិរញវត្ថុ ធៀបនឹង ផសស (ផលិតផលសរុបក្នុងស្រុក) ប៉ាន់ស្មានថា នឹងឈានដល់ ១១៨,៧% គឺឆ្លុះបញ្ចាំងពី តម្រូវការខ្ពស់ផ្នែកឥណទាន សម្រាប់ការចូលរួមបន្តជម្រុញបណ្តាសកម្មភាពពាណិជ្ជកម្ម បណ្តាផលិតកម្មសេដ្ឋកិច្ចក្នុងស្រុក ការវិនិយោគ និងការប្រើប្រាស់នៅក្នុងគ្រួសារ ។
សម្រាប់អតិផរណាក្នុងត្រីមាសទី៣ឆ្នាំ២០១៩ គឺស្ថិតក្នុងកម្រិតទាប ពោលជាមធ្យមក្នុងអត្រា ២,០% ចំណែកអត្រាប្តូរប្រាក់ទាបជាងត្រីមាសទី៣ ឆ្នាំ២០១៨ ដែលមានអត្រា ២,៤% ដោយសារកំណើនចំណាយទាបនៃអាហារ និងភេសជ្ជៈ មិនមានជាតិស្រវឹង ២,៤% ។
ចំណែកទំហំវិនិយោគវិស័យឯកជន ក្នុងត្រីមាសទី៣មានចំនួន ៤៩ គម្រោងលើទុនវិនិយោគ ១ ១៥៣ លានដុល្លាអាមេរិក ខ្ពស់ជាងត្រីមាសដូចគ្នា នៅឆ្នាំ២០១៨ ដោយបន្តការ គាំទ្រការវិនិយោគ វិស័យទេសចរដូចជា៖ សណ្ឋាគារ និងមជ្ឈ មណ្ឌលទេសចរណ៍ តាម តំបន់ឆ្នេរ ។ចំពោះវិស័យសំណង់ មានការអភិវឌ្ឍន៍សំណង់ពាណិជ្ជកម្មលំនៅឋានឧស្សាហ កម្ម និងទេសចរណ៍ ព្រមទាំង ការនាំចូលសម្ភារៈសំណង់ នៅ បន្ត មានកំណើនខ្ពស់ ដោយក្នុងត្រីមានសទី៣ អាចចូលរួមទ្រទ្រង់ដល់វិស័យសំណង់ រហូតដល់ត្រីមាសទី៤ ឆ្នាំ២០១៩ ៕