ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ទាហានបារាំង១៣ នាក់ស្លាប់ក្នុងឧបទ្ទវហេតុធ្លាក់ឧទ្ធម្ភាគចក្រពីរគ្រឿងនៅប្រទេសម៉ាលី

ទាហានរបស់ប្រទេសបារាំងចំនួន១៣នាក់បានបាត់បង់ជីវិត នៅថ្ងៃអង្គារ ទី២៦ ខែវិច្ឆិកានេះ ក្នុងឧបទ្ទវហេតុធ្លាក់​ឧទ្ធម្ភាគចក្រយោធា​ចំនួន​ពីរគ្រឿង ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងក្រុមភេរវជននៅប្រទេសម៉ាលី ដែលនេះបើតាមការចុះផ្សាយរបស់ Reuters ។

ការិយាល័យប្រធានាធិបតីរបស់ប្រទេសបារាំងបានអោយដឹងថា នេះគឺជាលើកដំបូងហើយចាប់តាំងពីឆ្នាំ២០១៣កន្លងមក ដែលមានការ​បាត់​ប​ង់​ជីវិតទាហានបារាំងច្រើនបំផុតនៅម៉ាលី ក្នុងសង្គ្រាមប្រយុទ្ធប្រឆាំងជាមួយក្រុមភេរវនិយមនៅក្នុងប្រទេសនេះ ។

នៅពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលបារាំងបានដាក់ពង្រាយទាហានរបស់ខ្លួនប្រមាណជាង៤៥០០នាក់នៅតំបន់ Sahel ប្រទេសម៉ាលី ក្នុងសង្គ្រាម​ប្រយុទ្ធប្រឆាំងនឹងក្រុមភេរវនិយម ដែលជាក្រុមសកម្មប្រយុទ្ធរបស់អង្គការភេរវកម្ម អាល់កៃដា ក្រុមរដ្ឋអ៊ីស្លាម ISIS និងក្រុម​ជ្រុលនិយម​ផ្សេង​ទៀត ៕