ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ព្រះមហាក្សត្រ ប្រោសព្រះរាជទាន​​គ្រឿងឥស្សរិយយសជូនមន្ត្រីឆ្នើម​ ៣រូប ​

ភ្នំពេញ៖ ព្រះមហាក្សត្រ ព្រះកុរណា ព្រះបាទសម្តេច ព្រះ​បរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យប្រោសព្រះប្រទានគ្រឿងឥស្សរិយយសជូនមន្ត្រីឆ្នើមចំនួន ៣រូប។

យោងតាមព្រះរាជក្រឹត្យចុះថ្ងៃទី៣០ ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានឲ្យដឹងថា មន្ត្រីដែលត្រូវបំពាក់គ្រឿង​ឥស្សរិយយស​ទាំង ៣រូប រួមមាន លោក គួច ចំរើន គ្រឿងឥស្សរិយយស ជា​តូប​ការ, លោក ទៀ សីហា គ្រឿងឥស្សរិយយស មុនីសារាភ័ណ្ឌថ្នាក់មហាសេរីវឌ្ឍន៍ និងលោកអ៊ឹង ហឿន គ្រឿងឥស្សរិយយស ព្រះរាជាណា​ចក្រកម្ពុជា ថ្នាក់មហាសេនា៕