ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ម្ចាស់គណនីឯកជនមួយបានប្រើប្រព័ន្ធ Facebook ដើម្បីលក់ថ្នាំញៀន និងកាំភ្លើងនៅអាមេរិក

ប៉ូលីសជំនាញនៅរដ្ឋឈីកាហ្គោ (Chicago) សហរដ្ឋអាមេរិកបានប្រកាស នៅថ្ងៃពុធ ទី០៤ ខែធ្នូនេះថា ម្ចាស់គណនីក្នុងប្រព័ន្ធបណ្តាញសង្គម Facebook ឯកជនមួយចំនួនបានប្រើ ប្រាស់ប្រព័ន្ធនេះ ដើម្បីលក់គ្រឿងញៀន និងកាំភ្លើងគ្រប់ធុន ដោយខុសច្បាប់ តាមប្រព័ន្ធអនឡាញ ឫតាមប្រព័ន្ធបណ្តាញសង្គមនេះ ។

លោក ឆាលី បេក (Charlie Beck) នាយប៉ូលីសស្តីទី នៅរដ្ឋឈីកាហ្គោ បានឲ្យដឹងថា ក្រុមអ្នកលេង Facebook ឯកជន បានទាក់ទងគ្នាតាមបណ្តាញសង្គមមួយនេះ ដើម្បីលក់ថ្នាំញៀន និងកាំភ្លើងខុសច្បាប់ ។

លោក ឆាលី បេក បានបន្ថែមថា ប៉ូលីសជំនាញបានបើកការស៊ើបអង្កេ តរយៈពេលជាងពីរឆ្នាំហើ ដោយចាប់ខ្លួនជនសង្ស័យជាង៥០នាក់ និងកាំភ្លើងគ្រប់ធុនប្រមាណជិត១៥០ដើម ។
បញ្ហានៅត្រង់ថា ក្រុមហ៊ុន Facebook បានដឹងពីបញ្ហារំលោភច្បាប់នេះហើយ ប៉ុន្តែក្រុមហ៊ុនមិនបានបិទគណនីរបស់ជនល្មើសទេ បែរជារួមគំនិតដោយនៅស្ងាត់ស្ងៀមទៅវិញ ៕