(ព្រះសីហនុ) គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បានប្រកាសបានផ្តល់គ្រឿងចក្រចំនួន៣គ្រឿង ដល់ខេត្ត៤នៅតាមជាប់មាត់សមុទ្រ សម្រាប់សម្អាតឆ្នេរនៅក្នុងខេត្តឲ្យមានសោភណ្ឌស្អាតជាប្រចាំ។
យោងតាមសេចក្តីប្រកាស បានឲ្យដឹងនៅថ្ងៃទី៤ ខែមករា ឆ្នាំ២០១៩នេះថា ជំហានទី១ គឺខេត្តព្រះសីនុទទួលបានគ្រឿងចក្រ២គ្រឿង រីឯខេត្តកែប និងកំពត ទទួលបាន១គ្រឿង។
នៅក្នុងថ្ងៃនេះ គណៈកម្មាធិការគ្រប់គ្រង និងអភិវឌ្ឍន៍តំបន់ឆ្នេរសមុទ្រកម្ពុជា បាននាំមកតែគ្រឿងចក្រ១គ្រឿងសិន ដើម្បីធ្វើការហ្វឹកហាត់ដល់មន្ត្រីជំនាញនៅឆ្នេរសមុទ្រអូរឈើទាល ខេត្តព្រះសីហនុ ខណៈសម្រាប់គ្រឿងចក្រខេត្តកោះកុង នឹងផ្តល់ជូននៅពេលក្រោយទៀត៕