សម្តេចតេជោ នាយករដ្ឋមន្ត្រីបាន អបអរសាទរ និងកោតសសើរកីឡាការិនី ខាន់ ចេសា ដណ្តើមបានមេដាយមាសហើយ ក្រោយឈ្នះហ្វីលីពីននៅ SEA Games 2019។
សម្តេចមានប្រសាសន៏ថា សូមកោតសរសើរ និងអបអរសាទរកីឡាការិនីជឺជិតស៊ូដ៏ឆ្នើមរបស់កម្ពុជា ខាន់ ចេសា បានបន្ថែមមេដាយមាសឲ្យកម្ពុជា ១គ្រឿងទៀតហើយ បន្ទាប់ពីយកឈ្នះកីឡាការិនីម្ចាស់ផ្ទះហ្វីលីពីនមុននេះបន្ដិច ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម(SEA Games) លើកទី៣០ នៅទីក្រុង Clark ប្រទេសហ្វីលីពីន។
សូមជូនពរកីឡាករ កីឡាការិនីកម្ពុជាបន្តឈ្នះមេដាយមាសនៅស៊ីហ្គេមជាបន្តបន្ទាប់ទៀត៕