មណ្ឌលគីរី ៖ ធនាគារអភិវឌ្ឍន៍ជនបទ បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងលើក ទិសដៅការងារសម្រាប់អនុវត្តឆ្នាំ២០២០ ដែលព្រឹត្តទៅនៅភូមិដំណាក់នាគខេត្តមណ្ឌលគីរី ។ កាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៩ ។
លោក កៅ ថាច អគ្គនាយកនៃធនាគារអភិវឌ្ឍន៍ជនបទ និងលោក សាន វិសាល សមាជិកក្រុមប្រឹក្សា ភិបាល នៃធនាគារអភិវឌ្ឍន៍ជនបទ លោក ចាន់ សីហា អគ្គនាយករង និងជាតំណាងបុគ្គលិក នៃធនា គារអភិវឌ្ឍន៍ជនបទ ។
លោក កៅ ថាច បានអបអរសាទរនិងវាយតម្លៃខ្ពស់ ចំពោះសមិទ្ធផលដែលសម្រេចបានដ៏ល្អប្រសើររបស់នាយកដ្ឋាន និងអង្គភាពគ្រប់ផ្នែកទាំងអស់ ដែលបានខិតខំបំពេញការងារ បានល្អប្រសើរ ហើយសមិទ្ធ ផលសម្រេចបានទាំងអស់នេះ គឺជាការឆ្លុះបញ្ចាំងឱ្យឃើញ ពីការរីកចម្រើនរបស់ធនាគារអភិវឌ្ឍន៍ជន បទពីមួយឆ្នាំទៅមួយឆ្នាំ ក្រោមការដឹកនាំរបស់ក្រុមប្រឹក្សាភិបាល និងថ្នាំដឹកនាំ របស់ធនាគារអភិវឌ្ឍជនបទ។
លោកកៅ ថាច បានណែនាំដល់បុគ្គលិកធនាគារអភិវឌ្ឍន៍ជនបទ ទាំងអស់ឱ្យខិតខំប្រឹងប្រែងបន្តការសិក្សារៀនសូត្រ ស្រាវជ្រាវបន្ថែមទៀត លើប្រធានបទ ដែលពាក់ព័ន្ធវិស័យធនាគារ និងវិស័យផ្សេងៗទៀត ជាពិសេសផ្នែក Social Media ដើម្បីធ្វើការអភិវឌ្ឍសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ក្នុងការត្រៀមលក្ខណៈទទួលអនុវត្តភារកិច្ចថ្មីរបស់ធនាគារ ដោយធនាគារអភិវឌ្ឍន៍ជនបទកំពុងរៀបចំនីតិវិធីក្នុងការប្រែក្លាយពីធនាគារអភិវឌ្ឍន៍ជនបទដែលមានចំណាត់ថ្នាក់ជាធនាគារឯកទេសទៅជាធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មដែលមានចំណាត់ថ្នាក់ជាធនាគារពាណិជ្ជ។
លោកអក្គនាយក បានបញ្ជាក់ថា ទស្សនៈវិស័យចង់ ឱ្យធនាគារមានការរីកចម្រើន មានដើមទុនធំ មាន កេរ្តិ៍ឈ្មោះល្អ មានការទទួលស្គាល់កាន់តែច្រើនពីសាធារណៈជន ពិសេសប្រជាកសិករ និងមានសមត្ថភាពប្រកួតប្រជែងជាមួយធនាគារពាណិជ្ជ ៕