ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បំណែកយានអវកាសក្រុមហ៊ុន ប៊ូអ៊ីងខូ វិលត្រឡប់ចុះចតលើផែនដីដោយជោគជ័យ

បំណែកយានអវកាសរបស់ក្រុមហ៊ុន ប៊ូអ៊ីងខូ (Boeing Co.) បានវិលត្រឡប់មកចុះចតលើផែនដីបានដោយជោគជ័យ កាលពីថ្ងៃអាទិត្យ ទី២២ ខែធ្នូ ចុងឆ្នាំ២០១៩នេះ ក្រោយពីបានធ្វើដំណើរទៅកាន់ស្ថានីយអវកាសអន្តរជាតិ ។

បំណែកយានអវកាសរបស់ក្រុមហ៊ុន ប៊ូអ៊ីងខូ បានចុះចតនៅលើវាលខ្សាច់នៃរដ្ឋ ញូម៉ិកស៊ីកូ សហរដ្ឋ អាមេរិក ដែលជាការចុះចតបំណែកយានអវកាសដោយជោគជ័យជាលើកដំបូងរបស់ក្រុមហ៊ុននេះ ។

លោក ស្ទីវ ស្ទិច (Steve Stich) អ្នកវិទ្យាសាស្ត្ររបស់អង្គការ ណាសា បាននិយាយថា បំណែកនៃយានអវកាសដែលបានចុះចតលើផែនដីនេះ នឹងត្រូវយកទៅជួសជុលសាជាថ្មី និងបង្ហោះទៅកាន់ទីសុញ្ញា កាសនៅពេលក្រោយម្តងទៀត ។

លោក ស្ទីវ ស្ទិច បានបន្ថែមថា បំបែកនៃយានអវកាសរបស់ក្រុមហ៊ុន ប៊ូអ៊ីងខូ នឹងត្រូវអភិវឌ្ឍន៍ឲ្យទៅជាយានអវកាសដឹកអវកាសយានិក ពីរនាក់ទៅកាន់ទីអវកាសក្នុងបេសកកម្មលើកក្រោយ ៕