ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

បារាំងលែងផ្គត់ផ្គង់រូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា ដល់ប្រទេស៨នៅអាហ្វ្រិកខាងលិចទៀតហើយ

លោក អេម៉ានូអែល ម៉ាក្រុង (Emmanuel Macron) ប្រធានាធិបតីប្រទេសបារាំង បានប្រកាសថា ចាប់ពីឆ្នាំ២០២០ខាងមុខនេះទៅ បារាំងលែងផ្គត់ផ្គង់រូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា (Franc CFA) ដល់ប្រទេសទាំង៨នៅតំបន់អាហ្វ្រិកខាងលិចទៀតហើយ ។ នេះបើតាមការចុះផ្សាយរបស់ CNN ។

លោក អេម៉ានូអែល ម៉ាក្រុង បានថ្លែងថា ចាប់ពីពេលនេះទៅ ប្រទេសទាំង៨មានសិទ្ធិសម្រេចលើការចាយវាយរូបិយប័ណ្ណថ្មី អេកូ (Eco) ដោយខ្លួនឯង ហើយរូបិយប័ណ្ណនេះ នឹងត្រូវចាយវាយជំនួសរូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា ដែលផ្គត់ផ្គង់ដោយប្រទេស បារាំងនៅក្នុងប្រទេស៨នៅអាហ្វ្រិកខាងលិច ។

ប្រទេស៨នៅអាហ្វ្រិកខាងលិច ដែលចាយរូបិយប័ណ្ណ ហ្វ្រង់សេអេហ្វអា របស់បារាំងនោះ គឺមានប្រទេស ហ្គីណេប៊ីសាអូ កូឌីវ័រ នីហ៊្សេ សេណេហ្កាល់ បេណាំង តុងហ្គោ ម៉ាលី និងប្រទេសបួគីណាហ្វ ដែលជាសមាជិកនៃសហភាពសេដ្ឋកិច្ច និងរូបិយវត្ថុអាហ្រ្វិកខាងលិច (UEMAO) ។

សូមបញ្ជាក់ថា រូបិយប័ណ្ណ ហ្វ្រង់សេ​អេហ្វអា ត្រូវបានបង្កើតឡើងចាប់តាំងពីឆ្នាំ ១៩៤៥ និងត្រូវបានប្រើប្រាស់នៅក្នុងប្រទេសអាហ្វ្រិកខាងលិចទាំង៨ប្រទេស រួមទាំងប្រទេសនៅអាហ្វ្រិកកណ្តាល៦ប្រទេសថែមទៀត ដែលសុទ្ធសឹងជាប្រទេសស្ថិតក្រោមអាណានិគមន៍បារាំង ៕