លោក ប៉ូ ច័ន្ទដារិទ្ធ នាយកប្រតិបត្តិ្កសហគ្រាស រ៉ូល្យា អ៊ិនធើប្រាយ បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា សហគ្រាស រ៉ូល្យា អ៊ិនធើប្រាយ សម្រេចប្តូរទីតាំងថ្មី ដើម្បីបង្ហាញពីសក្តានុពលលើទីផ្សារកម្ពុជា ដែលការសម្រេចប្តូទីតាំងរបស់ខ្លួនជាផ្លួវការនេះ មានទីតាំងស្ថិតនៅផ្ទះលេខ ១២៨ ដេ៣និងដេ៤ ផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
លោកបានលើកឡើងទៀតថា បច្ចុប្បន្ននេះ សហគ្រាសរ៉ូល្យា អ៊ិនធើប្រាយ មានទទួលសេវាកម្មបង់រំលោះ និងបញ្ចាំ ម៉ូតូ ឡាន ដែលអតិថិជនអាចមានបំណងចង់ខ្ចីនិងបញ្ចាំរបស់ទ្រព្យបានទៅតាមលទ្ធភាពអាចបង់សងត្រឡប់មកវិញតាមតម្លៃទ្រព្យចន្លោះពី៧០ ទៅ៨០%ផងដែរ។
លោកនាយកប្រតិបត្តិលើកឡើងទៀតថា« គោលបំណងធំរបស់សហគ្រាសយើងខ្ញុំចាប់ពីពេលនេះទៅ យើងបានផ្លាស់ប្តូរទីតាំងថ្មីហើយ ដើម្បីធ្វើយ៉ាងណាពង្រីកវិសាលភាពរបស់ក្រុមហ៊ុនឲ្យបានកាន់តែធំបន្ថែមទៀតនៅលើទីផ្សារកម្ពុជាយើង ហើយដំបូងឡើយពីអគារតែ១ ល្វែងនោះទេ ប៉ុន្តែឥឡូវនេះក្រុមហ៊ុនយើងមានអគាររហូតដល់ទៅ២ ល្វែងនិងមានកំពស់ពី៣ ទៅ៤ ជាន់តែម្តង»។
យោងតាម លោក ប៉ូ ច័ន្ទដារិទ្ធ បានបន្តទៀតថា តាមពិតទៅជាធម្មតាកាលណាក្រុមហ៊ុនយើងមានការរីកចម្រើននោះពិតណាស់ នឹងត្រូវពង្រីកវិសាលភាពបន្ថែមទៀតក៏ដូចជា បម្រើសេវាកម្មឲ្យកាន់តែល្អប្រសើរ ដែលពួកគាត់ត្រូវការសេវាកម្មរបស់ សហគ្រាសរ៉ូល្យា អ៊ិនធើប្រាយ យើងខ្ញុំផងដែរ។
នៅឆ្នាំ២០២០ខាងមុខនេះ សហគ្រាសរ៉ូល្យា អ៊ិនធើប្រាយ នឹងបង្កើនធនធានមនុស្សឲ្យបានកាន់តែច្រើនថែមទៀត និងសាខានៅរាជធានីខេត្តក្រុងដើម្បីធ្វើយ៉ាងណាឲ្យសេវាកម្មកាន់តែសម្បូរបែបនឹងមានប្រសិទ្ធភាពខ្ពស់ដល់អតិថិជនទាំងក្នុង និងក្រៅប្រទេស។
បច្ចុប្បន្ននេះ សហគ្រាសរ៉ូល្យា អ៊ិនធើប្រាយ ទទួលបានការគាំទ្រដល់សព្វថ្ងៃនេះគឺ ដោយឈលើផលិតផលសេវាកម្មរហ័ស និងលឿនដល់អតិថិជន ដែលមានបំណងចង់បង់រំលោះម៉ូតូ ឬឡាន អាចមកទាក់ទងនិងសហគ្រាសយើងខ្ញុំបាន ដោយផ្តល់ទំនុកចិត្តដល់លោកអ្នកផងដែរ។