ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកពូទីន ប្រកាសថា រុស្ស៊ីជាប្រទេសឈានមុខផ្នែកសព្វាវុធនៅលើពិភពលោក

លោក វ្ល៉ាឌីមៀរ ពូទីន (Vladimir Putin) ប្រធានាធិបតីរបស់ប្រទេសរុស្ស៊ី បានប្រកាសកាលពីថ្ងៃអង្គារ ទី២៤ ខែធ្នូនេះថា គិតត្រឹមចុងឆ្នាំ២០១៩នេះ រុស្ស៊ីគឺជាប្រទេសឈានមុខគេផ្នែកសព្វាវុធនៅលើពិភពលោក ។ នេះបើតាមការចុះផ្សាយរបស់ RT ។

លោក ពូទីន បានប្រកាសបែបនេះក្នុងកិច្ចប្រជុំជាមួយមន្ត្រីការពារជាតិ ដោយប្រធានាធិបតីរុស្ស៊ីរូបនេះ បានបញ្ជាក់ថា នេះជាលើកដំបូងហើយសម្រាប់រុស្ស៊ី ដែលបានក្លាយជាប្រទេសឈានមុខគេផ្នែកសព្វាវុធ ក្រោយពីអតីតសហភាពសូវៀត បានប្រឹងប្រែងប្រកួតប្រជែងជាមួយអាមេរិកក្នុងការផលិតគ្រាប់បែកមហាប្រល័យ ។

សព្វាវុធឈានមុខគេរបស់រុស្ស៊ី ដែលលោក ពូទីន បានអួតនោះ គឺមីស៊ីលឆ្លងទ្វីបដែលមានល្បឿនលឿនជាងសម្លេង (Continental-range hypersonic missile) ដែលសហ រដ្ឋអាមេរិក មិនទាន់មានមីស៊ីលប្រភេទនេះនៅឡើយទេ ។

មីស៊ីលឆ្លងទ្វីបល្បឿនលឿនជាងសម្លេងរបស់រុស្ស៊ី អាចហោះហើរបានក្នុងរង្វង់ល្បឿន ១ម៉ឺនគីឡូម៉ែត្រក្នុងមួយម៉ោង (Speed around 10000 Kilometers per hour) ដែលមិនមានល្បឿនមីស៊ីល នៃប្រទេសណាមួយនៅលើពិភពលោកអាចហោះហើរបានក្នុងល្បឿននេះ ៕