នាយករដ្ឋមន្ត្រីប្រទេសចិន លោក លី ខឺឈាំង (Li Keqian) ប្រកាសបង្កើតទំហំពាណិជ្ជ កម្មបន្ថែមទៀតជាមួយនឹងបណ្តាប្រទេស ក្នុងតំបន់ ខណៈដែលប្រទេសមហាអំណាចសេដ្ឋកិច្ចលំដាប់លេខពីរនៅលើពិភពលោកមួយនេះ ប្រឈមមុខនឹងការរឹតបន្តឹងផ្នែកពាណិជ្ជកម្ម និងទណ្ឌកម្មសេដ្ឋកិច្ចពីសហរដ្ឋអាមេរិក ។ នេះបើតាមការចុះផ្សាយរបស់ Channel News Asia ។
លោក លី ខឺឈាំង បានថ្លែងថា ចិននឹងពង្រឹងទំនាក់ទំនាក់ទំនងពាណិជ្ជកម្មជាមួយប្រទេសជប៉ុន និងកូរ៉េខាងត្បូង ដែលកាលពីឆ្នាំ២០១៨កន្លងទៅ ទំហំពាណិជ្ជកម្មនៃប្រទេសទាំងបីមានតម្លៃទឹកប្រាក់២.៤%នៃទំហំពាណិជ្ជកម្មនៅជុំវិញពិភពលោក ដែលស្មើនឹងទឹកប្រាក់ប្រមាណជាង៧២០ពាន់លានដុល្លារអាមេរិក ។
ប្រទេសជប៉ុន និងកូរ៉េខាងត្បូង ចិនក៏មានគម្រោងនឹងពង្រឹងទំនាក់ទំនងពាណិជ្ជ កម្មជាមួយប្រទេសទាំង១០ដែលជាសមាជិកអាស៊ាន រួមទាំងប្រទេសប្រទេសអូស្ត្រាលី នូវ៉ែលហ៊្សេឡង់ និងប្រទេសឥណ្ឌាផងដែរ ដែលបូករួមទំហំពាណិជ្ជកម្មនៃប្រទេសទាំងនេះជាមួយនឹងប្រទេសចិន គឺមានតម្លៃជិតពាក់កណ្តាលនៃតម្លៃពាណិជ្ជកម្មនៅលើពិភពលោក ៕