ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ភិន សុផលថា«ការវិនិយោគសង់ផ្ទះល្វែងនៅទីក្រុងបាវិតនឹង​​ផ្តល់ជូនតម្លៃពិសេសដល់អតិថិជន​»»

លោក ភិន សុផល នាយកប្រតិបត្តិ ក្រុមហ៊ុន បញ្ញាវ័ន្តលែន ឌីវេឡុបម៉ិន ឯ.ក បានមានប្រសាសន៍កាលពីថ្ងៃទី២៩ខែធ្នូនេះថា ការវិនិយោគសង់ផ្ទះល្វែងនៅទីក្រុងបាវិតផ្តល់ជូនតម្លៃពិសេសនិងផ្ទះមានស្តង់ដារ ហើយការវិនិយោគសង់ផ្ទះល្វែងនៅទីក្រុងបាវិតនេះ ដោយសារតែកន្លងមកទីក្រុងបាវិតមានអ្នកវិនិយោគជាច្រើនផ្តោតលើតែដីឡូតិ៍នោះទេ។

លោកបានលើកឡើងថា នៅឆ្នាំ២០២០នេះ ក្រុមហ៊ុនលោកគឺ ផ្តោតលើផ្ទះល្វែងដែលមានផ្តល់ជូនតម្លៃសមរម្យ និងផ្ទះមានស្តង់ដារ ហើយគម្រោងបើកលក់ពីថ្ងៃទី២ ខែមករាឆ្នាំ២០២០ទៅដែលមានប្រមាណ៤០ ល្វែង បងប្អូនប្រជាពលរដ្ឋនៅក្រុងបាវិតអាចមានលទ្ធភាពទិញបាននិងមានលំនៅឋានសមរម្យ។

លោកបានមានប្រសាសន៍ទៀតថា«គម្រោងទីក្រុងបាវិតនេះជា គម្រោងទី៣ ដែលវិនិយោគទឹកប្រាក់ជិត ១លានដុល្លារ អា​មេរិករបស់ក្រុមហ៊ុនបញ្ញាវ័ន្តលែន ឌីវេឡុបម៉ិន ឯ.កដែលបានវិនិយោគនៅទីក្រុងបាវិតជិត២ឆ្នាំនេះគឺ ជាគម្រោងទី៣ ដែលគម្រោងបើកលក់ផ្ទះល្វែងទំនើបនាទីក្រុងបាវិតនេះតែម្តង។

អ្នកវិនិយោគលើកឡើងបន្ថែមថា«ខ្ញុំគិតថា កត្តានយោបាយកម្ពុជាយើងមានស្ថេរភាពល្អ កំណើនសេដ្ឋកិច្ចមានការរីកច្រើននិងបន្តរហូត ដែលនៅដល់ឆ្នាំ២០២០នៅតែមានកំណើនរហូត ហើយគម្រោងនេះ នឹងមានអតិថិជនមានការគាំទ្រច្រើន ហើយទីក្រុងបាវិតក្នុងពេលបច្ចុប្បន្នតម្លៃដីមានតម្លៃទាបនៅឡើយ ដែលជាឱកាសរបស់អ្នកវិនិយោគក្នុងស្រុក»។

ចាប់តាំងពីឆ្នាំ២០១៨ មកក្រុមហ៊ុន បញ្ញាវ័ន្តលែន ឌីវេឡុបម៉ិន ឯ.ក បានវិនិយោគនៅទីក្រុងបាវិត រហូតដល់ឆ្នាំ២០១៩ ភាគច្រើន ក្រុមហ៊ុនវិនិយោគលើដីឡូតិ៍នោះទេ ដែលទទួលបានជោគជ័យ២គម្រោងរួចទៅហើយ។ ទីក្រុងបាវិតគឺជាទីផ្សារដ៏ល្អ ដែលប្រជាពលរដ្ឋអាចទិញក្នុងតម្លៃមួយសមរម្យលើផ្ទះល្វែង ដោយមិនបាច់ចំណាយទិញដីឡូតិ៍នោះទេ។

កាលពីថ្ងៃទី២៩ខែធ្នូនេះក្រុមហ៊ុនបានបើកសម្ភោធគម្រោងបុរី បញ្ញាវ័ន្តក្រុងបាវិត របស់ក្រុមហ៊ុន បញ្ញាវ័ន្តលែន ឌីវេឡុបម៉ិន ឯ.ក ដោយមានបញ្ចុះតម្លៃ$5,000 ចំនួន 10ល្វែងដំបូងរួសរាន់ឡើងចំនួនមានកំណត់សូមទាក់ទងមកលេខ 0965074444 ។