ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

ភ្ញៀវទេសចរជាតិ-អន្តរជាតិ៣០ម៉ឺននាក់ ទៅទស្សនាខេត្តសៀមរាប ក្នុងឱកាសឆ្លងឆ្នាំសកល២០១៩- ២០២០

សៀមរាប៖ តាមរបាយការណ៍របស់មន្ទីរទេសចរណ៍ខេត្តសៀមរាបបានឲ្យដឹងថា ភ្ញៀវទេសចរជាតិ-អន្តរជាតិ សរុបប្រមាណជា២៩៦,៣២២នាក់ បានទៅទស្សនាខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំថ្មីសកល ២០១៩ ចូល២០២០ នេះ មានការកើនឡើង ៤.៣៣% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០១៨ ដែលមានចំនួន ២៨៤,០៣១ នាក់ ។

លោកង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងទៀតថា ក្នុងចំណោមភ្ញៀវជិត៣០ម៉ឺននាក់ គឺមានភ្ញៀងទេសចរអន្តរជាតិចំនួន ២៦,៣២២នាក់ មានការថយចុះ២២.៦៥% បើប្របៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០១៨។ ភ្ញៀវជាតិមានចំនួនប្រមាណជា ២៧ម៉ឺននាក់ គឺមានការកើនឡើងប្រមាណ៨% បើប្រៀបធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៨។

ក្នុងឱកាសនោះដែរ រដ្ឋបាលខេត្តសៀមរាប គឺបានរៀបចំសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ចូលរួមកម្សាន្តចូលឆ្នាំថ្មី ឆ្នាំសាកល គ.ស. ២០២០ នៅសួនច្បារព្រះរាជដំណាក់ នារាត្រីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៩ វេលាម៉ោង១៩៖០០នាទី នៅសួនច្បារព្រះរាជដំណាក់ ដែលមានរៀបចំតុបតែងភ្លើងលម្អ របាំ-តន្ត្រីបុរាណ សម័យ ការដាក់លក់ផលិតផល និងអាហារ។ ព្រមទាំងពិធីរាប់ថយក្រោយ (Countdown) ឆ្លងឆ្នាំ២០១៩ ចូលឆ្នាំថ្មី ឆ្នាំសកល គ.ស.២០២០ នឹងមានអុជកាំជ្រួចផងដែរ ៕