ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

សំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ជាប់ឃុំក្នុងអគារ២នាក់បងប្អូនអាចមានជីវិតរស់ចេញពីគំនរអគារបាក់រលំ

ក្រុមអ្នកសង្រ្គោះបាននជួយជនរងគ្រោះពីរនាក់បងប្អូនចេញពីគំនរអគារបាក់រលំនៅខេត្តកែប ដែលបានជាប់ឃុំលើស ២៤ ម៉ោងគ្មានអត់អាហារទៀត នេះអាចនិយាយបានថា ជាសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់សម្រាប់ពួកគេ២នាក់បងប្អូនអាចមានជីវិតរស់វិញ។

ក្រុមអ្នកសង្រ្គោះ បានកាយរកឃើញជនរងគ្រោះសរុបទាំងអស់ ២៩នាក់ ចេញពីគំនរអគារនៅខេត្តកែប ក្នុងនោះមានជនរងគ្រោះស្លាប់៧នាក់បានស្លាប់ ខណៈការរុករកកំពុងបន្តយ៉ាងសកម្ម ដើម្បីរកអ្នកផ្សេងៗទៀតដែលកប់នៅក្នុងគំនរអគារនោះ។

ក្នុងនាមជាប្រមុខដឹកនាំ​ និងក្នុងនាមជាឳពុកប្រកបដោយព្រហ្មវិហាធម៍ សម្តេចតេជោ​ ហ៊ុ​ន​ សែន​ មានសេចក្តីរំភេីបរីករាយឥតឧបមា​ ដែលបានឃេីញកូនចៅនៅមានជីវិតដូចការទន្ទឹងរង់ចាំនឹងចង់បានរបស់សម្តេច។ ជិវិតមនុស្សយេីង​ពិតជាថ្លៃមែន។

នៅពេលនះ​ សម្តេចតេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្រ្តីកំពុងនៅមន្ទីរពេទ្យបង្អែកខេត្តដេីម្បីពិនិត្យការព្យាបាលជូនដល់បងប្អូនរងគ្រោះទាំងអស់ ដេីម្បីឆាប់បានវិលត្រឡប់ទៅជួបជុំក្រុមគ្រួសារឡេីងវិញ។