ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោកឧកញ៉ា ហេង ឡុង និងលោកជំទាវ អបអរសាទរខួបលើកទី៤១ឆ្នាំនៃទិវាជ័យជម្នះ៧មករា ៧មករា១៩៧៩-៧មករា២០២០

លោកឧកញ៉ា ហេង ឡុង ប្រធានអគ្គនាយកក្រុមហ៊ុន ឡេង ស្រេង អ៊ីនធើណេស៊ីនណលចម្ការកៅស៊ូបឹងកេត និងលោកជំទាវ ព្រមទាំងបុត្រា បុត្រី សូមបួងសួងដល់វត្ថុសក្ដិសិទ្ធិក្នុងលោក ប្រទានពរជ័យ សិរីមង្គលមហាប្រសើរជូនចំពោះសម្ដេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជាសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងឱកាសអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤១ នៃទិវាជ័យជម្នះ ៧មករា។
សូមបួងសួងដល់ទេវតាឆ្នាំថ្មី និងវត្ថុសក្ដិសិទិ្ធ តាមជួយបីបាច់ ថែរក្សាសម្ដេច និងស្ដាប័ននីតិប្រតិបត្តិទាំងពីរ ឲ្យទទួលបាន នូវសុខភាពល្អ បរិបូរណ៍ កម្លាំងខ្លាំក្លា ជន្មាយុយឺយូរ ប្រាជ្ញាឈ្លាសវៃដើម្បីដឹកនាំការកសាង និងអភិវឌ្ឍន៍មាតុភូមិទទួលបានដោគដ័យ គ្រប់បេសកកម្មទាំងឡាយ។
សូមប្រសិទ្ធពរជ័យ ព្រមទាំងបុត្រា បុត្រី និងចៅៗ ទទួលបាននូវវិបុលសុខ គ្រប់ប្រការ សុភមង្គល គ្រប់ទិវារាត្រី និងប្រកបដោយពុទ្ធពរ ទាំង៤ប្រការ គឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
៧ មករា ជាថ្ងៃរំដោះនិងសង្រ្គោះប្រទេសជាតិបានរួចផុតពីរបបប្រល័យពូជសាសន៍ប៉ុលពតពិតប្រាកដ។ ៧ មករាគឺជាកំណើតទី២នៃពលរដ្ឋខ្មែរនិងជាដើមកំណើតនៃសន្តិភាពពិតប្រាកដសម្រាប់កម្ពុជាទាំងមូល។