ប្រព័ន្ធផ្សព្វផ្សាយ Bloomberg បានចុះផ្សាយថា តម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ បានកើនឡើងបន្ថែមទៀតកាលពីថ្ងៃចន្ទ ទី០៦ ខែមករានេះ ខណៈដែលប្រទេសអ៊ីរ៉ង់និងសហរដ្ឋអា មេរិកមានភាពតានតឹង និងប្រឈមមុខក្នុងការធ្លាក់ចូលក្នុងសង្គ្រាម ។
តម្លៃប្រេងឥន្ធនៈរបស់ក្រុមហ៊ុន Brent នៅទីក្រុងឡុងដ៏ចក្រភពអង់គ្លេស បានកើនឡើង១.១៨%ក្នុងមួយបារ៉ែចំណុះ១៥៩លីត្រ តម្លៃប្រេងរបស់ក្រុមហ៊ុន WTI នៅទីក្រុង ញូយ៉កសហរដ្ឋអាមេ រិកបានកើនឡើង១.៥១%ក្នុងមួយបារ៉ែលលើតម្លៃដែលកើនឡើងស្រាប់៣% ។
តម្លៃប្រេងរបស់ក្រុមហ៊ុន Total នៅទីក្រុងប៉ារីសប្រទេសបារាំង បានកើនឡើង១.៦១% ក្នុងមួយបារ៉ែល តម្លៃប្រេងរបស់ក្រុមហ៊ុន Shell នៅទីក្រុងប៉ារីសដូចគ្នាបានកើនឡើង១.៤៧% និងតម្លៃប្រេងរបស់ក្រុមហ៊ុន BP នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេសដដែល បានកើនឡើង១.៩១% ។
កំណើននៃតម្លៃប្រេងឥន្ធនៈនៅលើទីផ្សារអន្តរជាតិ គឺកើតចេញ ខណៈដែលប្រទេសអ៊ីរ៉ង់ និងសហរដ្ឋអាមេរិកមានភាពតានតឹង ដែលជាក្តីបារម្ភសម្រាប់ពិភពលោក លើក្តីបារម្ភមានស្រាប់អំពីការផ្ទុះសង្គ្រាមនៃភាគីទាំងពីរ ៕