ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ជា ច័ន្ទបរិបូរណ៍” សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈសង្គមកាន់តែត្រូវបានបង្ហាញឲ្យឃើញ”

ដោយ : លោក ជា ច័ន្ទបរិបូរណ៍

វប្បធម៌ចែករំលែក
————————–
សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន វណ្ណៈ​សង្គម​កាន់តែ​ត្រូវបាន​បង្ហាញ​ឲ្យ​ឃើញ។ វណ្ណៈភាពនៅក្នុងសង្គមខ្មែរត្រូវបានគេឃើញយ៉ងខ្លាំង​នៅក្នុង​ទសវត្សរ៍​៦០ ។

តែវណ្ណៈសង្គមត្រូវបានលុបបំបាត់ស្ទើរតែទាំងស្រុងដោយរបបប៉ុលពតពីឆ្នាំ១៩៧៥​ដល់​ឆ្នាំ​១៩៧៩ ដោយគេប្រើពាក្យថា
<< កម្មសិទ្ធសមរម្យគឺស្បោងមួយតូច>> ។ពី​ឆ្នាំ​១៩៧៩ ដល់​ឆ្នាំ​២០២០នេះ វណ្ណៈ​សង្គម​ត្រូវបាន​លេចចេញឡើងវិញ។

​ពាក្យ​ថា​«​វណ្ណៈ​សង្គម​»​ត្រូវតែ​កើតឡើង​ជៀស​ មិនផុតនៅក្នុងប្រទេសណា ឬ​សង្គម​ណាក៏ដោយ​។ នៅក្នុងគ្រប់ប្រទេស វណ្ណៈ​៣​ប្រភេទ​ត្រូវតែ​កើតមានឡើង បើទោះបីជា​ប្រទេស​នីមួយៗ​ព្យាយាម​កាត់បន្ថយ​វណ្ណៈ​ថ្នាក់ក្រោម​យ៉ាងណាក៏ដោយ។

​វណ្ណៈ​មាន​បី​ប្រភេទ ក្នុងនោះ​មាន​៖
-វណ្ណៈ​ថ្នាក់ក្រោម(​អ្នកក្រ​)
-វណ្ណៈ​កណ្តាល​(​អ្នកមធ្យម​)
-វណ្ណៈថ្នាក់លើ(​អ្នកមាន​)​។

បើនៅក្នុងទ្រឹស្តីបដិវត្តន៍ គេនិយាយថា ៖វណ្ណៈដែលជិះជាន់គេ និងវណ្ណៈត្រូវគេជិះជាន់។ វណ្ណៈជិះជាន់គេ សំដៅលើពួកគហបតី ថៅកែ ជាដើម រីឯវណ្ណៈត្រូវគេជិះជាន់គឺសំដៅលើវណ្ណទាសករ កម្មករ កសិករជាដើម ។

ងាកមកមើលតថៈភាពជាក់ស្តែងនៅក្នុងសង្គមកម្ពុជាវិញ កាលពី​ទសវត្សរ៍​៦០ វណ្ណៈ​ថ្នាក់លើ​មួយ​ក្តាប់​តូច និង​វណ្ណៈ​ថ្នាក់ក្រោម​ចំ នួនច្រើនលើសលប់នោះ ត្រូវបាន​គេ​មើលឃើញ​ជាក់​នឹង​ភ្នែក​។

​ក្រោយ​ឆ្នាំ​១៩៧៩ ពលរដ្ឋ​ខ្មែរ​ដែល​រួច​ផុតពី​ការកាប់សម្លាប់​នៅ សល់តែបាតដៃទទេ។ ពួកគេ​ទាំងអស់គ្នា​ចាប់ផ្តើម​ជីវិត​ថ្មី​ដោយ​គ្មានអ្វី​នៅ​នឹង​ដៃ​ឡើយ​។ក្នុងសម័យ​កាលនោះ គ្រួសារ​នីមួយៗ​រកប្រាក់​ចំណូល​ដើម្បី​តែ​រស់​មួយថ្ងៃ​ដើម្បី​មួយថ្ងៃ​ប៉ុណ្ណោះ​។

ក្រៅពី​កម្មាភិបាល​ប៉ុន្មាន​នាក់​ចេញ ពលរដ្ឋ និង​មន្ត្រីរាជការ​ទាំងអស់ មាន​យានជំនិះ​តែ​កង់​ប៉ុណ្ណោះ ហើយមិនសូវមាន​ឡើយ​អ្នកមាន​កង់​ជិះ​នាពេលនោះបើនៅរាជធានីភ្នំពេញវិញអង្គុយកណ្តាលថ្នល់កគ្មានរថយន្តណាមករំខានឬបុកឡើយ ព្រោះតែគ្មានរថយន្ត និងមធ្យោបាយដឹកជញ្ជូន និងធ្វើដំណើរ ។

​បើទោះបីជា​សេដ្ឋកិច្ចកម្ពុជា​ស្ថិតនៅក្រោម​ទណ្ឌកម្ម​របស់​ប​ស្ចឹ​ម​ប្រទេស​ក៏ដោយ ក៏​នៅក្នុង​អំឡុង​ឆ្នាំ​១៩៨៥ ជីវភាព​របស់​ពលរ​ដ្ឋ​ខ្មែរ​ម្នាក់ៗ​ចាប់ផ្តើម​ប្រសើរ​ជាង​មុន​។

សេដ្ឋកិច្ច​កាលនោះ ស្ថិតនៅ​ជា​ជា​សេដ្ឋកិច្ច​ផែនការ​មែន​ក៏ប៉ុន្តែ ប្រជាជនសិទ្ធិរកសុីបាន តាមរយះការលក់ដូរ មានផ្សារ ជាដើម ។ កាលនោះ ពលរដ្ឋខ្មែរចាប់ផ្តើមចេះធ្វើជំនួញគួរអោយកត់សំគាល់ នៅតាមទីផ្សារនានានៃទីក្រុងភ្នំពេញ។

ទោះជា​យ៉ាងណាក៏ដោយ ក៏​ជីវភាព​ប្រជាជន​ខ្មែរ​ទាំងអស់ ទាំង​នៅក្នុង​ក្រុង ខេត្ត និង​ជនបទ ហាក់ហាក់បីដូចជា មិនសូវ​ខុសគ្នា​ប៉ុន្មាន​ឡើយ​។

​ក្រោយ​ការបោះឆ្នោត​ឆ្នាំ​១៩៩៣ សេដ្ឋកិច្ចកម្ពុជា​បាន​បើកចំហរ​ដោយ​ប្រកាន់​យកសេដ្ឋកិច្ច​ទីផ្សារសេរី ហើយ​រាល់​ទណ្ឌកម្មសេដ្ឋកិច្ច​ត្រូវបាន​លើក​ចេញ​។

ការវិនិយោគ​បរទេស​បាន​ហូរ​ចូលមក​កម្ពុជា​។ អ្នកជំនួញ​ក្នុងស្រុក​ចាប់ផ្តើម​កក្រើក​ឡើង​។ ពួ​គេ​រៀន​ធ្វើ​ជំនួញ​បន្តិច​ម្តងៗ​។

ក្នុងខណៈ​ពេលដែល​សេដ្ឋកិច្ច​ខ្មែរ​ចាប់ផ្តើម​ចំហរ សកម្មភាព​សេដ្ឋកិច្ច​ចាប់ផ្តើម​រស់​រវើក គម្លាត​វណ្ណៈ​ក៏​ចាប់ផ្តើម​កើនឡើង​ដែរ ពីព្រោះថា ក្នុង​កាលៈទេសៈ​ប្រកួតប្រជែង មាន​អ្នកខ្លះ​ទទួលបាន​ចំណូល​ច្រើន រីឯ​អ្នក​ខ្លះទៀត ទទួលបាន​ចំណូល​តិចអាស្រ័យទៅលើ​ចំណេះដឹង ភាព​វ័យឆ្លាត ធនធាន ព្រេងសំណាង​។​ល​។

​ក្នុងអំឡុង​ឆ្នាំ​២០២០ សេដ្ឋកិច្ច​កាន់តែ​រីកចម្រើន​ដោយសារ​ការវិនិយោគ​ពី​ក្នុង និង​ក្រៅប្រទេស​។ ពេលនេះ វណ្ណៈ​កាន់តែ​ត្រូវបាន​បង្ហាញ មានន័យថា ក្រោយ​ឆ្នាំ​១៩៧៩ វណ្ណៈ​ដែល​គេ​មើលឃើញ​ទាំងអស់គ្នា គឺ​វណ្ណៈ​ថ្នាក់ក្រោម ព្រោះ គ្រប់គ្នា​ក្រោយ​របប​ប៉ុលពត​សុទ្ធតែ​ក្រីក្រ​។

ក៏ប៉ុន្តែ នៅដើមឆ្នាំ២០២០នេះ នៅពេលវណ្ណៈថ្នាក់ខ្ពស់លេចចេញនោះ វណ្ណៈ​កណ្តាល និង​វណ្ណៈ​ថ្នាក់ក្រោម​កាន់តែ​ត្រូវបាន​គេ​មើលឃើញ​យ៉ាងច្បាស់​។​ពី​ឆ្នាំ​២០០៦​ដល់​ឆ្នាំ​២០១៩ កន្លងទៅ កម្ពុជា​ទទួលបាន​កំណើនសេដ្ឋកិច្ច​ប្រមាណ​ជា​ជាង ៧%ក្នុងមួយឆ្នាំៗ ។

កំណើន​នេះ គឺជា​ការល្អប្រពៃ​សម្រាប់​ប្រទេសជាតិ​។ប៉ុន្តែ​កំណើន​នេះ ធ្វើ​ឲ្យ​គេ​មើលឃើញ​គម្លាត​រវាង​អ្នកមាន និង​អ្នក ក្រកាន់តែធំឡើងៗ ពីព្រោះ​ការបែងចែក​កំណើន​មិនមាន​សមភាព មានន័យ ថា អ្នកមាន​ទទួលបាន​ផល​ច្រើន​ពី​កំណើន រីឯ អ្នកក្រីក្រ​ទទួលបាន​ផល​តិចតួច​។

នេះ មិនមែនជា​កង្វល់​រប​ស់​កម្ពុជា​ម្នាក់ឯងនោះទេ តែ​ជា​កង្វល់​របស់​ព​ភព​លោក​។ កំណើនសេដ្ឋកិច្ចកាន់តែច្រើន គម្លាត​អ្នកមាន និង​អ្នកក្រ​កាន់តែ​រីកធំឡើងៗ​។

​វណ្ណៈ​នៅ​កម្ពុជា​ត្រូវបាន​គេ​មើលឃើញ​កាន់តែច្បាស់​ទៅទៀត​នៅក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយនេះ​តាមរយៈ​ការងារ​ជា​អ្នកបម្រើ​តាម​ផ្ទះ​, ជា​កម្មករ​យាម​ផ្ទះ​, ជា​តៃកុង​បើកឡាន​, ជនអ្នកបោស ជូតតាមក្រុមហ៊ុន, ជា​អ្នកយាម​រថយន្ត​ម៉ូតូ​តាម​ហាង​នានា​, ជា​អ្នកបម្រើ​តាម​ហាង​…។

​តើ​គេ​គួរ​ស្តីបន្ទោស​រដ្ឋាភិបាល​ដែរឬទេ​?​ អ្នកខ្លះ រិះគន់​រដ្ឋាភិបាល​ថា ខ្វះ​សមត្ថភាព​កាត់បន្ថយ​គម្លាត​រវាង​អ្នកមាន និង​អ្នកក្រ​។

តែ​អ្នក​ខ្លះទៀត បានផ្តល់​ហេតុផល​ថា វណ្ណៈ​ត្រូវតែមាន ពីព្រោះ នៅក្នុង​សង្គម​នីមួយៗ បុគ្គល​ម្នាក់ៗ​ប្រឹងប្រែង​ខុសគ្នា មាន​ឆន្ទៈ​ខុសៗ​គ្នា មាន​គោលដៅ​ជីវិត​ខុសគ្នា ដូច្នេះ វា​ជៀស​វាជៀសពុំរួចឡើយជីវភាពខុសគ្នានោះឡើយ។

ដើម្បី កុំអោយមានការប្រកាន់វណ្ណៈ សម្តេចតេជោហ៊ុនសែនបានបង្កើនវប្បធម៌មួយ ដែលជា សុីម៉ង់ ផ្សាគ្នាកុំអោយវណ្ណៈភាពក្នុងសង្គមមានការរើសអើងវណ្ណៈនោះ គឺ៖
<< វប្បធម៌ចែករំលែក>>
ក្នុងសង្គមកម្ពុជាបច្ចុប្បន្ន យើងតែងតែឃើញជារើយៗពួកពាណិជ្ជករ ឧកញ៉ា មន្រ្តីធំតូច តែងតែចូលរួមបរិចាកថវិការ និង ជួយកសាងសមិទ្ធផលសង្គម ។ល ដែលសកម្មភាពនេះវាបានផ្សាភ្ជាប់មិនអោយការបំផ្ទុះកំហឹងវណ្ណៈ។

-ឧទាហរណ៍ជាក់ស្តែង

នៅរសៀលថ្ងៃទី ៤ មករា ឆ្នាំ ២០២០ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវដល់សប្បុរសជនចូលរួមវិភាគទានជួយដល់បងប្អូនជនរងគ្រោះដែលមកទល់ថ្ងៃទី៤ មករា ឆ្នាំ ២០២០ គឺប្រមូលវិភាគទានបាន១,៤០១,០០០.00។

តាមទំហំថវិកាទទួលបានជំហានដំបូងគឺ សម្តេចតេជោ គ្រោងនឹងផ្តល់ជូនជនរងគ្រោះក្នុងម្នាក់ៗ១ ម៉ឺនដុល្លារ។

ចំពោះជនរងគ្រោះដែលជាប្ដីប្រពន្ធ២គូរ (៤នាក់) គឺទទួលបានថវិកាបន្ថែមក្នុងម្នាក់ៗ ២ម៉ឺនដុល្លារអាមេរិកថែមទៀត។ ចំពោះគ្រួសារសពជនរងគ្រោះ គឺម្នាក់ៗទទួលបានថវិកា៥ម៉ឺនដុល្លារ និងប្រាក់បន្ថែម១០លានរៀល ទៀត សម្រាប់ធ្វើបុណ្យសព។

ស្ថានភាពនយោបាយ កម្ពុជាបច្ចុប្បន្ននេះ ក្រុមប្រឆាំង បានញែកវណ្ណៈក្នុងសង្គមដែលបំណងអោយប្រជាជនមានការឈឺចាប់វណ្ណៈ និងមានកំហឹងវណ្ណៈ តាមសកម្មភា អុចអាលបង្កើតទំនាស់ចិញ្ចឹម ទំនាស់ បង្កើតបញ្ហា ចិញ្ចឹមបញ្ហា ជាដើម ។

គ្រាប់បែកបំផ្ទុះនេះពុំអាចបំផ្ទុះបានឡើយក្នុងសង្គមកម្ពុជា ដោយ សារ << វប្បធម៌ចែករំលែក និងញើសរបស់ សម្តេចតេជោ ហ៊ុន សែន >> ដែលគ្រប់កាលទេសៈ សម្តេចពុំដែលរត់ចោលប្រជាជន សម្តេចនៅរួមទុក្ខ និងបង្កើត សេចក្តីសុខជូនប្រជាជន អរគុណសន្តិភាព ៕