ភ្នំពេញ៖ ដើម្បីលើកទឹកចិត្ត សិប្បកម្ម វ៉ត ម្រុំខ្មែរធម្មជាតិ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ បានធ្វើពិធីជួបជុំមហាគ្រួសារ «វ៉ត ម្រុំខ្មែរធម្មជាតិ» ជាមួយតំណាង ចែកចាយ នៅទូទាំងប្រទេស និងជាមួយអតិថិជនដែលជាអ្នកប្រើប្រាស់ផលិតផល វ៉ត ម្រុំខ្មែរធម្មជាតិ ។
លោកស្រីអ៊ុង វណ្ណា អគ្គនាយិកា សិប្បកម្ម វ៉ត ម្រុំខ្មែរធម្មជាតិ មានប្រសាសន៍ថា រហូតមកដល់ពេលនេះផលិតផលម្រុំខ្មែរធម្មជាតិមានការគាំទ្ររច្រើនពីបងប្អូន អតិថិជន ។ ម្រុំធម្មជាតិ ជាផលិតផលត្រូវបានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់មុននឹងទទួលទាន ដើម្បីឲ្យមានប្រសិទ្ធិភាព គឺការពិនិត្យ សុខភាព ជាចម្បង ។
លោកស្រីអគ្គនាយិកា បានបញ្ជាក់ថា ម្រុំធម្មជាតិជាផលិតផលមួយ អាចបង្កើនថាមពលរាងកាយ និសតិបញ្ញា រក្សារាង រៀបរយតុល្យ ភាពទំងន់ លាងសំអាត ស្ករ ខ្លាញ់ អាស៊ីតជាប្រចាំធ្វើឲ្យឈាមមានសុខភាពល្អ ។ មិនតែប៉ុណ្ណោះពង្រឹងប្រព័ន្ធការពារជំងឺ និងប្រឆាំងនឹង រ៉ាឌីកាល់សេរី ទប់ស្កាត់មហារីក ពន្យារជរាភាព ។
លោកអេរុន យែប នាយកគ្រប់គ្រងផ្នែកទីផ្សារ នៃសិប្បកម្ម វ៉ត ម្រុំខ្មែរធម្មជាតិ មានប្រសាសន៍ថា សិប្បកម្មបស់យើង កំពុងរៀបចំផែនការណ៍ បង្កើន សមត្ថភាពបុគ្គលឹក និងអ្នកចែកចាយ ដើម្បីឲ្យការលក់ ផលិតផលម្រុំធម្មជាតិ ឲ្យមានការទាក់ទាញពីអ្នកប្រើប្រាស់ មានភាពជឿជាក់ មកលើផលិតផលវ៉ត ម្រុំ។
លោកបញ្ជាក់ថា យើងបង្កើតទិសដៅច្បាស់លាស់ នូវអ្វីដែលសិប្បកម្មយើងបាន ។ «វ៉ត ម្រុំខ្មែរធម្មជាតិ កែសម្រាលវិបត្តិ សុខភាព ជាង៣០០មុខ »។
សូមបញ្ជាក់ថា សិប្បកម្ម វ៉ត ម្រុំខ្មែរធម្មជាតិ មានអាស័យដ្ឋានស្ថិតនៅផ្ទះលេខC៤៨ C៤៩ បុរីSJS ភូមិត្រពាំងរំចេក សង្កាត់ចោមចៅទី១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។ នេះជាលើកទី២ ដែលសិប្បកម្មវ៉ត ម្រុំខ្មែរធម្មជាតិ បានបង្កើតកម្មវិធី ជួបជុំមហាគ្រួសារ វ៉ត ម្រុំខ្មែរធម្មជាតិ ។ ដោយលើកទី១ បានធ្វើឡើងកាលពីឆ្នាំ ២០១៧ ៕