ទាក់ទងមក ការិយាល័យ និពន្ធDaily-Khmer លេខ 092546041 / 0972720965
Shadow

លោក ភិន សុផលថា«ឆ្នាំ២០២០ស្រុកកំពង់សៀម ខេត្តកំពង់ចាមវិស័យអចលនទ្រព្យនឹងរីកចម្រើនឈានឡើង»

លោក ភិន សុផល ដែលជាសហគ្រិនវ័យក្មេងនិងជាម្ចាស់គម្រោងដីឡូតិ៏ ហ្គ្រែន លាភសំណាង និងជាអគ្គនាយកក្រុមហ៊ុន ហ្វាយ ប៊ីហ្រ្គេន ផាកឡែន បានពង្រីកវិសាលភាពរបស់ខ្លួនទៅអភិវឌ្ឍដីធ្លីនិងលំនៅឋានដែលមានតម្លៃសមរម្យស្ទើរតែមិនជឿ ស្ថិតនៅក្នុងឃុំកំពង់អំពិល ស្រុកកំពង់សៀម ខេត្តកំពង់​ចាម និងបានរៀវចំពិធីក្រុងពាលីនៅថ្ងៃទី១៩ ខែមករានេះ។

គម្រោងដីឡូត៍ ហ្គ្រេន លាភសំណាង វិនិយោគលើផ្ទៃដី 5 ហិចតា ជាគម្រោងទី2 លើទឹកដីខេត្តកំពង់ចាម ដែលនៅឆ្នាំ២០២០ អ្នកវិនិយោគខាងលើបានចាត់ទុកថា ឆ្នាំនេះជាឆ្នាំមួយរបស់ក្រុមហ៊ុនលោកត្រូវតែវិនិយោគនៅទឹកដីខេត្តកំពង់ចាម ដោយសារតែខេត្តមួយនេះប្រមូលផ្តុំដោយសេដ្ឋកិច្ច អាជីវកម្ម និងឧស្សាហកម្ម ដែលសមស្របជាមួយការវិនិយោគលើវិស័យអចលនទ្រព្យមិនគួរមើលរំលង។

លោក ភិន សុផល បានលើកឡើងថា«តាមពិតទស្សនៈខ្ញុំមកវិនិយោគតំបន់នេះមកពីខេត្តចំណាស់មួយមានតម្រូវការរស់នៅច្រើន ហើយគម្រោងផ្សេង​ៗទៀតវិនិយោគផ្តោតលើតែផ្ទះល្វែងនិងសំណង់ធំៗ ដែលប្រជាពលរដ្ឋមានលុយតិចមិនមានលទ្ធភាពទិញបាន ដូច្នោះគម្រោងខ្ញុំលាភ សំណាង វិនិយោគតំបន់នេះនឹងផ្តល់លទ្ធភាពដល់អ្នកមានលុយតិចអាចទិញសម្រាប់សាងសង់ផ្ទះរស់នៅបាន»។

លោកបានលើកឡើងថា ការវិនិយោគបច្ចុប្បន្នគេស្គាល់ខ្ញុំច្បាស់នៅខេត្តនេះ ហើយតាមគំនិតខ្ញុំវិនិយោគឃុំអំពិលនេះ ដោយចង់ឲ្យពលរដ្ឋមានលំនៅ​ឋាន​​សមរម្យ ហើយក្នុងនាមអ្នកវិនិយោគវ័យក្មេង សូមអំពាវនាវឲ្យប្រជាពលរដ្ឋទាំងអស់ដែលចង់បានលំនៅឋាន សូមប្រញាប់ឡើងមកទិញដីឡូតិ៍នេះឲ្យបានឆាប់រហ័ស ដើម្បីទទួលបានដីឬផ្ទះជាទីពេញចិត្ត។

ដោយធ្វើដំណើរពីផ្លូវជាតិលេខ ៧ ចំណាយពេលត្រឹមតែ ៥រយម៉ែត្រប៉ុណ្ណោះ នឹងឃើញគម្រោងរបស់ក្រុមហ៊ុន លាភ សំណាង ស្ថិតនៅ ភូមិអំពិលលើ ឃុំអំ​ពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។ ជុំវិញតំបន់នេះ គឺជាតំបន់ប្រជុំវិញហ៊ុំព័ទ្ធទៅដោយរោងចក្រ មន្ទីពេទ្យ សាលារៀន និងមានផ្សារ ដែលជាតំបន់ប្រជុំជនរបស់ស្រុកកំពង់សៀម នៃខេត្តកំពង់ចាម។

ក្រុមហ៊ុន លាភ សំណាង មុននឹងមកវិនិយោគសាងសង់វិឡាតឿនេះមានរចនាបទប្លែកនិងស្អាតជាងគម្រោងផ្សេងៗ ក្នុងប្រទេសកម្ពុជានិងមានតម្លៃអាចទទួលយកបានចំពោះអ្នកមានចំណូលមធ្យមអាចជាវបាន ដោយមានថវិកាត្រឹមតែ ២៩០០០ដុល្លារតែប៉ុណ្ណោះនិងទទួលបានផ្ទះឡៅទឿភ្លាមៗ។

ចំពោះដីឡូតិ៍វិញ អ្នកវិនិយោគខាងលើរៀបរាប់ថា គម្រោងទី១ មានពុះដីឡូប្រមាណ ១០០ឡូតិ៍ និងសង់វីឡាតឿ ចំនួន៥វីឡា ។បន្ទាប់មកក្រុមហ៊ុនបានវិនិយោគលើគម្រោង លាភ សំណងទី២ ដែលមានផ្ទៃដី ៥ហិកតា ក្នុងនោះមានវិឡាតឿ និងដីឡូតិ៍ ដែលកំពុងតែទទួលបានការចាប់អារម្ភពីប្រជាពលរដ្ឋមកពីគ្រប់មជ្ឍដ្ឋានផងដែរ។
ដូច្នោះ សួមពុកម៉ែបងប្អូន គម្រោងដីឡូតិ៏ ហ្គ្រែន លាភសំណាង ទី(2)ទីតាំងល្អឥតខ្ចោះបង់រំលស់ ឥតការប្រាក់0% តម្លៃ4000$/1ឡូតិ៍ ។