ព្រះសីហនុ៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ទៅកម្សាន្តនៅខេត្តព្រះសីហនុយ៉ាងច្រេីនកុះករ ក្នុងឆ្នាំ២០២០ បានកើនឡើង បើធៀបរយះពេលដូចគ្នាក្នុងឆ្នាំ២០១៩ ។
លោក តាំង សុចិត្តគ្រឹះស្នា ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថា ក្នុងកំឡុងពេល៣ថ្ងៃនេះ គិតចាប់ពីថ្ងៃទី២៤ រហូតដល់ ថ្ងៃទី២៦មករានេះ មានភ្ញៀវទេសចរប្រមាណ ៨៧.៧៦៥នាក់ កើនឡើង ២៤.៥២%( ឆ្នាំ ២០១៩ មាន ៧០.៤៨០នាក់) ។
ភ្ញៀវជាតិប្រមាណនាក់ ៧៤.៤៩៥នាក់ កើនឡើង៦៧.១៧%(ឆ្នាំ ២០១៩ មាន ៤៤.៥៦០នាក់) ។
ភ្ញៀវអន្តរជាតិប្រមាណនាក់ ១៣.២៧០នាក់ ថយចុះ៤៨.៨០%(ឆ្នាំ ២០១៩ មាន ២៥.៩២០នាក់) ។
លោកប្រធានមន្ទីរទេសចរណ៍បញ្ជាកទៀតថា តាមព្រលានយន្តហោះអន្តរជាតិក្រុងព្រះសីហនុមានប្រមាណ ៤១ជើងហោះហើរ ថយចុះ២២ ជើង (ឆ្នាំ២០១៩ មាន ៦៣ជើង)
-ភ្ញៀវសរុបប្រមាណ ២.៩០៧នាក់ ថយចុះ៥៣.៨៥% (ឆ្នាំ២០១៩ មាន ៦.៣០០នាក់)
-ភ្ញៀវជាតិប្រមាណ១៣៥នាក់ ថយចុះ៣៧.១៧% (ឆ្នាំ២០១៩មាន ១៣៥នាក់)
-អន្តរជាតិប្រមាណ២.៧៧២នាក់ ថយចុះ ៥៤.៤៤%(ឆ្នាំ២០១៩មាន ២.២៣០នាក់)
ភ្ញៀវទេសចរទៅកំសាន្តតាមបណ្តាកោះនានាសរុបប្រមាណ ៧.៧៤១នាក់កើនឡើង៣.៤០% (ឆ្នាំ២០១៩មាន ៧.៤៨៦នាក់)
-ជាតិប្រមាណ ៤.៣០០នាក់ កើនឡើង៧៣.១៧% ( ឆ្នាំ ២០១៩ មាន ២.៤៨៣នាក់)
-អន្តរជាតិប្រមាណ៣.៤៤១នាក់ ថយចុះ៣១.២២% ( ឆ្នាំ ២០១៩ មាន៥.០០៣ នាក់)
ចំណែកឯនៅតាមរមណីយដ្ឋាននានាក្នុងខេត្តព្រះសីហនុមានភ្ញៀវ សរុប ១០.៦៥៤នាក់ កើនឡើង ៦០.០១% ជាតិ ១០.៤០២នាក់ កើនឡើង ៦៧.២៣% និងភ្ញៀវអន្តរជាតិ ២៥២នាក់ ថយចុះ ៤២.៤៦% (ឆ្នាំ ២០១៩ សរុប ៦.៦៥៨នាក់ ជាតិ ៦.២២០នាក់ និងអន្តរជាតិ ៤៣៨នាក់)
*ភ្ញៀវតាមបណ្តាឆ្នេរនានាសរុប ៥០.៧៤៦នាក់ ជាតិ ៤៩.១១៤នាក់ និងអន្តរជាតិ ១.៦៣២ នាក់
លោក ឧត្តមសេនីយ៏ទោ ជួន ណារិន ស្នងការនគរបាលខេត្តព្រះសីហនុ បានឲ្យដឹងថា សម្រាប់រយះពេល០៣ថ្ងៃនៃពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណី ចិន វៀត ណាម លើបញ្ហាសន្តិសុខ មានភាពល្អប្រសើរ ដែលកត្តាទទួលបានលទ្ឋផលល្អប្រសើរនេះ ។
លោកស្នងកាបញ្ជាកថា យើងបានកំណត់គោលដៅ និង ដាក់ផែនការបានល្អប្រសើរ ទៅតាមគោលដៅប្រចាំការណ៏ និង បានត្រៀមកំលាំងក្នុងការអន្តរាគមន៏បន្ទាន់នៅពេលមានហេតុការ ជាពិសេស លើបញ្ហាអគ្គីភ័យ៕