ភ្នំពេញ៖ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសថា បានរកឃើញមានវត្តមានវីរុសកូរ៉ូណា នៅកម្ពុជា គឺបានកើតឡើងនៅខេត្តព្រះសីហនុ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានប្រកាសបែបនេះ នៅក្នុងសន្និសីទសារព័ត៌មាននៅយប់ថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០នេះ ពាក់ព័ន្ធនឹងវីរុសផ្លូវដង្ហើមប្រភេទថ្មី ឈ្មោះកូរ៉ូណា ដែលកំពុងរីករាលដាលជុំវិញពិភពលោក។
អ្នកជំងឺជាជនជាតិចិន ភេទប្រុស អាយុ៦០ឆ្នាំ ធ្វើដំណើរមកពីក្រុងវូហាន ជាមួយគ្រួសារ៤នាក់ តែវិជ្ជមានតែគាត់ម្នាក់។ គាត់ចេញដំណើរពីក្រុង វូហាន មកក្រុងព្រះសីហនុ កាលពីថ្ងៃទី២៣ ខែមករា ចេញរោគសញ្ញា កាលពីថ្ងៃទី២៥ មករា (គ្រុនក្តៅ ហៀរសំបោរ)យកវត្ថុវិភាគ កាលពីថ្ងៃទី២៦ ខែមករា និងវិជ្ជមាន នៅថ្ងៃទី២៧ ខែមករា ដោយវិទ្យស្ថាន ប៉ាស្ទ័រ ស្ថានភាពជំងឺសញ្ញាផ្តាសាយធម្មតា។
វិធានការដាក់គាត់ក្នុងបន្ទប់ដោយឡែកមន្ទីរពេទ្យ ដាក់អ្នកប៉ះពាល់ទាំងអស់តាម ដានសុខភាព បាញ់សំលាប់មេរោគកន្លែងគាត់ស្នាក់នៅ។ តាមរកអ្នកប៉ះពាល់ទាំងអស់ក្នុងកំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា ៕