ភ្នំពេញ ៖ សន្តិបណ្ឌិត សុខ ផល រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃបានមានប្រសាសន៍បញ្ជាក់ក្នុងពិធីបិទសន្និបាតបូក សរុបលទ្ធផលការងារ ប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់អគ្គនាយកដ្ឋានអន្ដោប្រវេសន៍ នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០ថា« ចាប់តាំងពីឆ្នាំ១៩៧៥ មកដល់ បច្ចុប្បន្នកម្ពុជាយើងមានជនបរទេសអន្ដោប្រវេសន៍ ស្របច្បាប់ នៅកម្ពុជា ចំនួន៨៩៧៨៦នាក់ ក្នុងនោះ ជនជាតិវៀតណាម ច្រើនជាងគេ»។
សន្តិបណ្ឌិត សុខ ផល មានប្រសាសន៍ទៀតថា “ក្នុងប្រទេសរបស់យើង ជនបរទេសអន្ដោប្រវេសន៍ ដែលស្របច្បាប់តួលេខគោលបំផុត តាំងពីឆ្នាំ១៩៥៧ រហូតដល់ពេលឥឡូវមានចំនួន ៨៩៧៨៦នាក់” ។
សន្តិបណ្ឌិត សុខ ផលបន្ថែមថា “ចង់អ្នកណានិយាយថា តួលេខ៥០ម៉ឺននាក់ តួលេខ២០ម៉ឺននាក់ និយាយចុះ ប៉ុន្ដែតួលេខពិតប្រាកដដែលអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ជារបស់ក្រសួងមហាផ្ទៃ មានតួលេខតែប៉ុណ្ណឹង ៨៩៧៨៦” ។ តួលេខនេះគ្មានការបិទបាំងឡើយ ។ ជនបរទេសស្របច្បាប់ នៅកម្ពុជាមានចំនួន១១ សញ្ជាតិ ហើយប្រសិនអ្នកណារកឃើញ តួលេខ លើសពីនេះទៀត ត្រូវរាយការណ៍មកក្រសួមហាផ្ទៃ ៕