ប្រព័ន្ធផ្សព្វផ្សាយ Reuters បានស្ទង់មតិលើក្រុមសេដ្ឋវិទូជាច្រើននាក់បានបង្ហាញថា ការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើម ខូវីដ-១៩ នឹងធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចសកលនៅត្រីមាសទីមួយនៃឆ្នាំ២០២០នេះ ។
ចាប់តាំងពីខែមករា រហូតដល់ខែកុម្ភៈនេះ ក្រុមហ៊ុនចិននិងបរទេសប្រមាណជាង៥លានក្រុមហ៊ុន បានបិទទ្វារជាបណ្តោះអាសន្ននៅប្រទេសចិន ដោយសារក្តីបារម្ភពីការឆ្លងរាលដាលនៃវីរុសផ្លូវដង្ហើមមួយនេះ ដែលជាកត្តាធ្វើឲ្យប៉ះពាល់ដល់កំណើនសេដ្ឋកិច្ចជាលក្ខណៈអន្តរជាតិ ។
វីស័យទេសចរណ៍គឺជាវិស័យមួយដែលបានទទួលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដោយក្នុងរយៈពេលជាងមួយខែកន្លងមកនេះ ពិភពលោកបានបាត់បង់ប្រាក់ចំណូលពីវិស័យទេសចរណ៍ជាទឹកប្រាក់ចាប់ពី៤ទៅ៥ពាន់លានដុល្លារអាមេរិក ៕